អេស្ប៉ាញ​យកឈ្នះ​ព័រទុយហ្គាល់ ក្លាយជា​ម្ចាស់​ជើងឯក EURO U19 ច្រើនជាង​គេបង្អស់ (មានវីដេអូ)

  • 2019-07-28 02:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អេស្ប៉ាញ បាន​ក្លាយ​ជាម្ចាស់ជើងឯក EURO U19 2019 បន្ទាប់ពី​យកឈ្នះ ព័រទុយហ្គាល់ ដោយ​លទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ ធ្វើឡើង​នៅប្រទេស​អាមេនី។ ២គ្រាប់នេះ ធ្វើបាន​ដោយ Ferran Torres ទាំងអស់​នៅនាទី ៣៤ និង ៥១។

ជ័យជម្នះ​នេះ ធ្វើឱ្យ​អេស្ប៉ាញ គ្រងតំណែង​ជើងឯកពាន​រង្វាន់នេះ​ជាលើកទី១១ ដែលច្រើនជាង​គេបង្អស់ វ៉ាដាច់​អង់គ្លេស ដែល​គ្រងពាន ១០ដង។

ការឡើង​មកវគ្គផ្តាច់ព្រ័ត្រនេះ គឺក្រោយពេល​អេស្ប៉ាញ យកឈ្នះ​បារាំង ដោយបាល់​ប៉េណាល់ទី ៤-៣ បន្ទាប់ពី​ចប់ ៩០នាទីបាន​ត្រឹម ០-០ នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ចំណែក​ព័រទុយហ្គាល់​ដែល​ជាក្រុម​ការពារតំណែង​ជើងឯក​ឆ្នាំមុន បាន​យកឈ្នះ សាធារណរដ្ឋ​អៀរឡង់ ៤-០៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;