អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល នឹង​បើក​សន្និសីទ​ពន្យល់​រឿង​កុង​ទ័រភ្លើង

  • 2019-08-07 02:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី "ចម្ងល់​ពាក់ព័ន្ធ​នឹង​កុង​ទ័រភ្លើង" ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​នឹង​ថ្ងៃ​ទី ៨​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​ ៩:៣០ នាទី​ព្រឹក នៅ​ជាន់​ផ្ទាល់​ដី​សាល​ប្រជុំ​​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចុះ​កាល​បរិច្ឆេត​ថ្ងៃ​ទី ៦ សីហា​ បាន​ឲ្យ​ដឹង​ថា សន្និសីទ​គឺ​មាន​ទិស​ដៅ និង​គោល​បំណង​ពន្យល់​​ឆ្លើយ​តប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​ ដែល​លោក​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កុងទ័រ​ភ្លើង​នេះ។

សេចក្ដី​ជូន​ដំណឹង​នេះ ចាត់​ទុក​ការ​អញ្ជើញ​សារព័ត៌មាន​គ្រប់​និន្នាការ​ចូលរួម​យក​ព័ត៌មាន​ ដើម្បី​ផ្សព្វផ្សាយ​ជាសាធារណៈ។

វាគ្មិន​ដែល​នឹង​អញ្ជើញ​ចូលរួម​មាន​

១. ឯកឧត្ដម​ កែវ​ រតនៈ​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​ ២. ឯកឧត្ដម យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី
;