អគារ​អាស៊ាន​ថ្មី​កម្ពស់ ១៦ជាន់​ បើក​សម្ពោធ​ជាផ្លូវការ​ ក្នុង​ឱកាស​ខួប​៥២ឆ្នាំ​នៃការ​បង្កើត​អាស៊ាន

  • 2019-08-08 06:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​ថ្មី​របស់​លេខាធិការដ្ឋាន​អាស៊ាន​កម្ពស់១៦ជាន់ ដែល​មានទីតាំង​នៅ​ក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​បើក​សម្ពោធ​ជាផ្លូវការ​ហើយ​នៅថ្ងៃទី៨ ខែ​សីហា ឆ្នាំ​២០១៩នេះ ដែលត្រូវ​ជាថ្ងៃខួប​៥២ឆ្នាំ​នៃការ​បង្កើតអាស៊ាន។ ពិធីនេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដោយមាន​ការចូលរួម​ពីរដ្ឋមន្រ្តី និង​អ្នកតំណាង​របស់​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ។

លោក Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន បាន​ថ្លែង​ថា ទីតាំងថ្មី​របស់​អគ្គលេខាធិការដ្ឋាន​អាស៊ាន​នេះ នឹង​លើកតម្កើង​អាស៊ាន​ឱ្យក្លាយ​ជាស្ថាប័ន​ដ៏សំខាន់​មួយ នៅ​លើ​ឆាក​អន្តរជាតិ។ ក្នុង​រយៈពេល​យូរ​អង្វែង​ទៅមុខ​ទៀត លោក​ជឿជាក់​ថា ​អគ្គលេខាធិការដ្ឋាន​អាស៊ាន អាច​បំពេញ​ការងារ​កាន់តែ​ល្អប្រសើរឡើង ជាមួយ​រដ្ឋជា​សមាជិក​អាស៊ាន ដើម្បី​ឆ្លើយតប​នូវនិន្នាការ និង​បញ្ហា​សកល​បច្ចុប្បន្ន​ដែល​តំបន់​នេះ​កំពុង​ប្រឈម។

សូមជម្រាប​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ថ្ងៃ​ទី​០៨ សីហា​ ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ស្ថាបនិក​ចំនួន៥ រួម​មាន​ដូច​ជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃឡង់ដ៍​ ហ្វីលីពីន និង​សិង្ហបុរី។ បន្ទាប់មក​ ប្រទេស​៤ បានចូល​ជា​បន្ត​បន្ទាប់​រួម​មាន​ប្រ៊ុយណេ (ឆ្នាំ១៩៨៤) វៀតណាម (ឆ្នាំ១៩៩៥) ឡាវ និង​មីយ៉ាន់ម៉ា (ឆ្នាំ១៩៩៧) និងកម្ពុជា (ឆ្នាំ១៩៩៩)៕

ប្រភព​អត្ថបទ និងរូបថត៖ ទំព័រហ្វេសប៊ុក ASEAN

ចុចអាន៖ លោក ប្រាក់ សុខុន ទៅ​ចូលរួម​សម្ពោធ​អគារ​ថ្មី​របស់​លេខាធិការដ្ឋាន​អាស៊ាន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;