លោក​ឧកញ៉ា ហួត អៀងតុង ទម្លាយ​ប្រាប់​ពី​លទ្ធផល​ដែល​ហត្ថា​កសិករ​សម្រេច​បាន ក្នុង​ឆមាស​ទី១ ឆ្នាំនេះ

  • 2019-08-09 02:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមរយៈកិច្ចសំភាសន៍ជាមួយលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ស្តីអំពីលទ្ធផលដែលសម្រេចបាននៅក្នុង​ឆមាស​ទី១ និងយុទ្ធសាស្រ្តសម្រាប់ ឆមាសទី២ក្នុងឆ្នាំ២០១៩ លោកឧកញ៉ាបានលើកឡើងថា ហត្ថាកសិករ សម្រេចបានលទ្ធផលគួរជាទីមោទនភាព ក្នុងឆមាសទី១ កន្លងទៅនេះ ដោយផលប័ត្រឥណទាន មានការកើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងសមតុល្យប្រាក់បញ្ញើសន្សំមានការកើនឡើងរហូតដល់ ៣៨%។ ចំណែកទ្រព្យសកម្មសរុបរបស់ហត្ថាកសិករមានការកើនឡើង ៣១% ក្នុងរយៈពេល​ដូចគ្នានេះដែរ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
លទ្ធផលទាំងអស់នេះ ទទួល​បានមកពីការអនុវត្តគោល នយោបាយគាំពារអតិថិជន និងបុគ្គលិករបស់ហត្ថាកសិករ លីមីតធីត ដែលកិច្ចគាំពារអតិថិជន ផ្តោតលើគោលការណ៍ ៧ចំណុចរួមមាន៖

១. ការផ្តល់ផលិតផល និងសេវាកម្មសមស្របទៅតាមតម្រូវការនិងចំណង់ចំណូលចិត្តអតិថិជន

២. ការផ្តល់ឥណទានទៅតាមលទ្ធភាពរបស់អតិថិជនដើម្បីជៀសវាងបំណុលលើសលប់

៣. តម្លាភាពក្នុងការផ្តល់ និងផ្សព្វផ្សាយពត៌មាន ឲ្យដល់អតិថិជន

៤. ការកំណត់នូវតម្លៃជាមួយនឹងប្រាក់ចំណេញសមរម្យ

៥. ភាពស្មើគ្នា និងការគោរពអតិថិជន

៦. ការរក្សាព័ត៌មានសម្ងាត់ជូនអតិថិជន និង

៧. ការដោះស្រាយការរអ៊ូរទាំរបស់អតិថិជនប្រកបដោយប្រសិទ្ធភាព។ ហើយ ថ្មីៗនេះ ហត្ថាកសិករបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “ខ្ញុំស្រលាញ់ហត្ថាកសិករ” ឬជាភាសាបរទេស “I Love HKL” ដែលបង្ហាញពីការស្រលាញ់របស់បុគ្គលិកចំពោះហត្ថាកសិករ ហើយហត្ថាកសិករក៏ស្រលាញ់បុគ្គលិកគ្រប់ៗគ្នាវិញដូចគ្នា។

ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់នេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលកំពុងបំរើការងារនាពេល​បច្ចុប្បន្ន និងអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់ហត្ថាកសិករតាំងពីដើមរៀងមក។ លោកក៏បានឆ្លៀតពេលថ្លែងអំណរគុណផងដែរដល់​អតីតបុគ្គលិកដែលបានលះបង់ពេលវេលា និងកម្លាំង​កាយចិត្ត ចូលរួម​អភិវឌ្ឍហត្ថាកសិកររហូតមានឈ្មោះបោះសម្លេងទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិដូចបច្ចុប្បន្ននេះ។

លោកឧកញ៉ា​បានលើកឡើងថា “យើងក៏មិនភ្លេចអតីតបុគ្គលិកនិងថ្នាក់ដឹកនាំរបស់យើងទេ ទោះបីជាពួកគាត់បានចាកចេញ ពីហត្ថាកសិករ ហើយក៏ដោយ​ក៏ពួកគាត់គឺជាចំណែកមួយមិនអាចបំភ្លេចបានក្នុងការក៏សាងស្ថាប័នមួយនេះឲ្យរីកចំរើនដូចសព្វថ្ងៃ”។

លោកឧកញ៉ាបានបង្ហាញពីសេចក្តីនឹករលឹក និងចង់ធ្វើការជួបជុំជាមួយអតីតបុគ្គលិក និងថ្នាក់ដឹកនាំ ដើម្បីរក្សាមិត្តភាព បង្កើនភាពស្និទ្ធស្នាល និងពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតថែមទៀត។ នេះជាសារមួយដែលបានបញ្ចាក់យ៉ាងច្បាស់ថា ហត្ថាកសិករ តែងតែគិតដល់បុគ្គលិក និងរក្សាទំនាក់ទំនងល្អជានិច្ច បើទោះបីពួកគាត់បានចេញទៅបំរើការងារនៅទីកន្លែង ផ្សេងៗក៏ដោយ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;