មក​ដឹងពី​​ចំនួន​ប្រ​ជា​ជន​សរុប​នៅ​ខេត្ត​ព្រះ​សី​ហនុក្នុង​ឆ្នាំ២០១៩​

  • 2019-08-12 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ទិន្ន័យជំរឿន​ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗនេះ​ខេត្ត​ព្រះ​សី​ហនុ​មាន​ចំនួន​​ប្រ​ជា​ពល​រដ្ឋ​សរុប​គិត​​ត្រឹម​រយៈពេលជំ​រឿន​ឆ្នាំ​២០១៩​ មាន​ចំនួន​ប្រ​ជា​ជន​ជាង​បី​សែន​នាក់​ កើនឡើង​ជាង​ប្រាំ​បីម៉ឺ​ន​នាក់​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០០៨​។​

(ទិដ្ឋភាព​ក្រុង​ព្រះ​សីហនុ/រូបភាព៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ)
បើ​តាម​តួលេខ​បណ្ដោះ​អាសន្ន​របស់ជំរឿន​ឆ្នាំ២០១៩ ខេត្ត​ព្រះ​សី​ហនុ​កាលពី​ឆ្នាំ​២០០៨ មាន​ចំនួន​២២១ ៩៩៦នាក់ ហើយ​នៅ​ឆ្នាំ២០១៩​នេះមាន​ចំនួន​៣០២ ៨៨៧ នាក់​ ពោល​គឺកើន​ឡើង​៨១ ៤៩១​នាក់ សម្រាប់​រយៈពេល​ប្រ​មាណជា​១០​ឆ្នាំ​មក​នេះ។​

បើ​តាម​តួលេខ​ដដែល​ប្រ​ជា​ជន​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​មាន​ស្រី​១៤៩ ៦៣២​នាក់ និងមាន​ចំនួន​គ្រួសារ​សរុប​៥១ ៩៨៣​គ្រួ​សារ៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;