ក្រសួង​បើក​កិច្ច​ប្រជុំ​ ក្រោយ​មាន​ករណី​បាក់ច្រាំងទន្លេ​តាមបណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម

  • 2019-08-13 10:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​បើកកិច្ចប្រជុំ​គណ:កម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និងដោះស្រាយ​បញ្ហា​បាក់ច្រាំង ទន្លេ​បាសាក់-ទន្លេហ៊ូវ និង​ព្រែកជ្រៃធំ-ប៊ិញយី នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ដោយមាន​ការចូលរួម​ពីតំណាង​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធាន​ទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំបណ្តាក្រសួង មន្ទីរ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយលោកឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណង នៃកិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីសិក្សាអំពីវឌ្ឍភាព បន្ទាប់ពីក្រុមការងារអន្តរក្រសួងបានចុះធ្វើការសិក្សាស្រាវជ្រាវអំពីលក្ខណៈបច្ចេកទេស និងការងារសាងសង់ច្រាំងការពារបង្គោលព្រំដែន ហើយតំណាងស្ថាប័នក្រសួងត្រូវធ្វើបទបង្ហាញអំពីស្ថានភាពនៃការចុះសិក្សា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់អង្គប្រជុំយកមកពិភាក្សាដោះស្រាយរួមគ្នា។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងធនធានទឹក និងឧតុនិយម បានធ្វើបទបង្ហាញអំពីស្ថានភាព នៃការចុះសិក្សាលក្ខណៈបច្ចេកទេស និងលទ្ធផល និងការសាងសង់ជើងទេការពារបង្គោលព្រំដែនលេខ ២៤៥/៤ នៅច្រាំងព្រែកជ្រែធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ។

យោងតាមរបាយការណ៍បានបង្ហាញថា ផ្អែកតាមការចុះសិក្សាលម្អិតដោយក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ខ្សែការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានប្រវែងសរុប ១១៤០ម៉ែត្រ។ ចំពោះមុខបង្គោលព្រំដែនលេខ ២៤៥/៤ ស្ថិតក្នុង​ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល កំពុងប្រឈម​នឹងការ​ធ្លាក់ចូល​ទឹកនៅក្នុងឆ្នាំ​នេះ នៅពេល​ទឹកស្រក។

ប្រភពដដែល​បាន​បន្តថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើការ​សិក្សាលើ​លក្ខណៈ​បច្ចេកទេស សម្រាប់​ការពារបង្គោលព្រំដែនលេខ ២៤៥/៤ និងការពារច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ដូចខាងក្រោមៈ វិធានការចំពោះមុខការពារជាបណ្តោះអាសន្ននៅបង្គោលព្រំដែនលេខ ២៤៥/៤ ដែលមានប្រវែង ១០០ម៉ែត្រ ដោយប្រើប្រាស់បាវ Grobage ដើម្បីទប់ស្កាត់ និងការពារកុំឲ្យបាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;