ក្រោយ​​រុស្សី​ផ្ទុះ​មីស៊ីលអស់​មួយ លោក​ ត្រាំ ​អួត​ថា​អាមេរិក​មាន​បច្ចេកវិទ្យា​ទំនើប​ជាង

  • 2019-08-14 03:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សារ​មួយ​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ Twitter កាល​ពី​ថ្ងៃ​ទី១២ សីហា​នេះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់ ត្រាំ​បាន​អះអាង​ថា​ សហរដ្ឋ​អាមេរិក​បាន​យល់​ដឹង​ច្រើន​ជាង​មុន ​អំពី​គ្រោះថ្នាក់​ផ្ទុះ​មីសីល​របស់​រុស្សី​ ហើយ​ក៏​បាន​អួត​ថា​សហរដ្ឋ​អាមេរិក​មាន​បច្ចេកវិទ្យា​មីសីល​ប្រភេទ​នេះ​ខ្ពស់​ជាង​រុស្សី​។

ហេតុការណ៍​ផ្ទុះ​មីសីល​ដែល​លោក​ត្រាំ​បាន​លើក​មក​និយាយ​ខាង​លើ​ កើត​ឡើង​នៅ​ថ្ងៃ​ទី ០៨​ ខែ​សីហា ​ដែល​បាន​សម្លាប់​មនុស្ស​អស់​ ៨ នាក់​នៅ​តំបន់​ Arkhangelsk ​ប្រទេស​រុស្សី។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​ពេល​បុគ្គលិក​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ Rosatom កំពុង​ធ្វើ​តេស្ត​អាវុធ​មីសីល​នៅ​បន្ទាយ​ទាហាន​មួយ​។ អាវុធ​នេះ​គេ​ឲ្យ​ឈ្មោះ​ថា​ Skyfall គឺជា​អាវុធ​សំងាត់​របស់​រុស្សី​ ដែល​គេ​គិត​ថា​ដំណើរ​ការ​ដោយ​ថាមពល​នុយក្លេអ៊ែរ​៕

អានបន្ត ៖ លោកត្រាំថា​នឹង​តបតវិញ ក្រោយ​ជប៉ុន និង​ប្រទេស​មួយ​ចំនួន ចេញព្រមាន​កុំឱ្យ​​ទៅអាមេរិក

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;