មកស្គាល់ខេត្តបីរបស់កម្ពុជាមានប្រជាជនតិចជាង១សែននាក់
- 2019-08-14 03:55:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ខេត្តបីរបស់កម្ពុជាមានប្រជាជនតិចជាង១សែននាក់
ចន្លោះមិនឃើញ
តាមតួលេខបណ្ដោះអាសន្នជំរឿនឆ្នាំ២០១៩ ខេត្តចំនួនបីក្នុងព្រះរាជាណាចក្រកម្ពុជាមានប្រជាជនតិចជាងមួយសែននាក់ ហើយខេត្តមួយជាប់មាត់សមុទ្រមានប្រជាជនតិចជាងគេបំផុត។
បើតាមទិន្ន័យជំរឿនខេត្តដែលមានប្រជាជនតិចជាងគេបំផុតនោះគឺខេត្តកែប មានប្រជាជនសរុបចំនួន៤១ ៧៩៤នាក់ មានស្រី២១ ១៨៣នាក់។ បន្ទាប់មកទៀតគឺខេត្តប៉ៃលិន មានប្រជាជនសរុបចំនួន៧១ ៦០០នាក់ ក្នុងនោះស្រី៣៥ ៤៤៩នាក់។
ចុចអាន៖ រាជធានីខេត្តចំនួនបួនមានប្រជាជនលើសពីមួយលាននាក់
សម្រាប់ខេត្តមួយទៀតនោះគឺខេត្តមណ្ឌលគិរីមានប្រជាជនសរុបចំនួន៨៨ ៦៤៩ នាក់ ក្នុងនោះមានស្រី៤៣ ១១៦នាក់។ គួរបញ្ជាក់ថាតួលេខបណ្ដោះអាសន្នជំរឿនទូទៅឆ្នាំ២០១៩ កម្ពុជាមានប្រជាជនសរុបចំនួន១៥,៣លាននាក់៕