អ្នក​ក្លែង​បន្លំ​ផ្លាក​លេខ​មិន​ត្រឹម​ត្រូវ ក្រសួង នឹង​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាស់

  • 2019-08-14 07:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋាន ដឹក​ជញ្ជួន​ផ្លូវ​គោក បាន​ចេញ​សេក្ដី​ជូន​ដំណឹងនៅថ្ងៃទី ១៣ សីហា ២០១៩ ពីការ​ប្រើ​ប្រាស់ផ្លាកលេខយានជំនិះឲ្យ​បាន​ត្រឹម​ត្រូវ និងបង្ហាញ​ពី​ការ​បំពាក់​ផ្លាក់​លេខ​​សម្គាល់​យាន​ជំនិះ​មិន​ត្រឹម​ត្រូវ ដោយធ្វើការច្នៃ​ប្រឌិត ឬ​តុប​តែង​បន្ថែម ដែល​ធ្វើ​ឲ្យ​បាត់​បង់​លក្ខណៈ​សម្គាល់ ពិសេស​ការ​ច្នៃ​ប្រឌិត​ផ្លាក​លេខ​ពី​ស័ង្កសី និងលោកហះធាតុ​ផ្សេងៗ។

រូបតំណាង
អគ្គនាយកដ្ឋាន ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​ធ្វើ​បែប​នេះ​គឺ​ផ្ទុយ​ពី​ច្បាប់​នៃ​ប្រះ​រាជាណាចក្រ​កម្ពុជា ដែល​ចេញ​ដោយ​ក្រសួង​សាធារណៈ​ការ និង​ដឹង​ជញ្ជួន ដោយ​លើក​លែង​តែ​ផ្លាក់​លេខ នគរបាល និង​ខេមរភូមិន្ទ ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ។

ក្រសួង​​បាន​ចេញ​សេចក្ដី​ណែ​នាំ ពី​កា​រប្រើប្រាស់ផ្លាលេខឲ្យ​ត្រឹមត្រូវ​ដូច​ខាង​ក្រោម៖

  • គ្រប់​យាន​ជំនិះ​មុន​នឹង​ធ្វើ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ត្រូវ​ធ្វើ​លិខិត ​ចុះ​បញ្ជី​ដើម្បី​ទទួល​បាន​ប័ណ្ណ និង​ផ្លាក​លេខ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី។

  • ផ្លាកលេខយានជំនិះ ត្រូវ​ប្រើ​ប្រាស់ឲ្យ​បាន​ត្រឺម​ត្រូវទៅ​តាម​យាន​ជំនិះដែល​បាន​ចុះ​បញ្ជី។

  • ហាមយក​ផ្លាក​លេខ​យាន​ជំនិះ​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ទៅ​បំពាក់ លើ​យាន​ជំនិះ​ផ្សេង​ដែល​នាំ​ចូល​មិន​ស្រប​ច្បាប់។

  • ហាមប្រើ​ប្រាស់​ផ្លាក​លេខ​ដែល​ច្នៃ​ប្រឌិត ឬ​តុបតែង​បន្ថែម ដែល​ផ្ទុយ​ពី​ផ្លាក​លេខ​ដែល​បាន​ចេញ​ដោយ ក្រសួង​សាធារណៈ​ការ និង​ដឹង​ជញ្ជួន។

  • ហាមផ្ទុក​សម្ភារៈ និង​ដាក់​វត្ថុ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​បាំង​ផ្លាក​លេខ។

  • នៅ​ពេល​ដែល​យាន​ជំនិះ​ខូច ឬ​ជិះ​លែង​កើត ម្ចាស់​យាន​ជំនិះ​ត្រូវ​មក​បំពេញ​កាតព្វកិច្ច​លុយបចេញ​ពី​បញ្ជី​យាន​ជំនិះ ដោយ​នាំ​យក​នូវ​ប័ណ្ណ​សម្គាល់ និង​ផ្លាក​លេខ​សម្គាល់​យាន​ជំនិះ​ទៅ អគ្គនាយកដ្ឋាន ដឹក​ជញ្ជួន​ផ្លូវ​គោក ឬ​ទី​តាំង​ផ្ដល់​សេវា​សាធារណៈ ដែល​កំណត់​ដោយ ក្រសួង​សាធារណៈ​ការ និង​ដឹង​ជញ្ជួន។

ក្នុង​សេចក្ដី​ប្រកាស​នេះដែរ អគ្គនាយកដ្ឋាន ដឹក​ជញ្ជួន​ផ្លូវ​គោក និង​សហការ​ជា​មួយ​អាជ្ញាធរ​​មាន​សមត្ថកិច្ច នឹង​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាស់​ចំពោះ អ្នក​ប្រើ​ប្រាស់​យាន​ជំនិះ​ណា​ដែល​មិន​គោរព​តាម​នីតិវិធី​ខាង​លើ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;