ចាប់ជនសង្ស័យម្នាក់ពីបទបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយបោកប្រាស់អ្នកដទៃ
- 2019-08-15 06:36:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ជនសង្ស័យម្នាក់ពីបទបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយបោកប្រាស់អ្នកដទៃ
ចន្លោះមិនឃើញ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ នួន វ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ទៅតុលាការ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ក្រោយបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីទៅបោកប្រាស់អ្នកដទៃ ។ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយអគ្គស្នងការរង និងសម្របសម្រួលដោយព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។
ក្នុងករណីនេះ ជនសង្ស័យធ្វើសកម្មភាព យករូបថត និងឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងលោកមេធាវី ប៊ុន ហ៊ួន ដែលជាមេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ ទៅបង្កើតគណនីហ្វេសប៊ុកក្លែង (Fake Account) ដើម្បីធ្វើការឆបោក និងជំរិតទារប្រាក់។ ក្រោយឃាត់ខ្លួន និងសាកសួរបំភ្លឺ ជនសង្ស័យបានសារភាពនូវកំហុសដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក ។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានថ្លែងដាស់ តឿននិងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែល ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមជាពិសេសបណ្ដាញសង្គមហ្វេសប៊ុក ឲ្យមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង សន្ទនាជាមួយអ្នកដទៃ ឬមិត្តភក្តិ មុននឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅនរណាម្នាក់ និងពិចារណាអោយបានច្បាស់លាស់ ចៀសវាងការចាញ់ បោក ការលួងលោម មនោសញ្ចេតនា នាំអោយបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕
រូបភាព និងអត្ថបទ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអានបន្ត៖
ត្រូវប៉ាន់អ្នកអូសដាច់យប់! កម្មវិធីមេ Facebook ត្រៀមចេញមុខងារ Dark Mode ហើយ
បណ្ដាញសង្គម 18+ ធ្លាក់តម្លៃពី ១,១ ពាន់លានដុល្លារ សល់ត្រឹមជាង ២ លានដុល្លារ