ក្រសួង​អប់រំ​កែ​សម្រួល​មណ្ឌល​ប្រឡង​មួយ​នៅ​ ខេត្ត​កំពត​ ដោយ​សារ​ហេតុ​ផល​មួយនេះ

  • 2019-08-15 07:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ​បាន​កែ​សម្រួល​មណ្ឌល​ប្រឡង​បាក់​ឌុប​មួយ នៅ​ក្រុង​កំពត ប្តូរ​ពី​អនុវិទ្យាល័យ ហ៊ុន សែន ក្រាំងអំពិល ទៅ​សាលា​រៀន គួង យ៉ុក ដោយសារ​បញ្ហា​ទឹកជំនន់។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​អប់រំ ដែល​ចុះ​ហត្ថលេខា​ថ្ងៃ​ទី ១៤ សីហា ២០១៩ ដោយ​ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។​

ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​បាន​រៀបរាប់​ដូច​ខាង​ក្រោម​នេះ

ប្រការ១៖ មណ្ឌល​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​ ១៩​សីហា ២០១៩ នៅ​មណ្ឌល អនុវិទ្យាល័យ​ហ៊ុន សែន ក្រាំង​អំពិល​ថ្នាក់៖ វិទ្យាសាស្ត្រ​សង្គម មាន​១៤បន្ទប់​ ស្ថិត​នៅ​ក្រុង​កំពត​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្ដូរ​ទៅ​មណ្ឌល​ សាលារៀន គួង​ យ៉ុក ថ្នាក់៖ វិទ្យាសាស្ត្រ​សង្គម មាន​ ១៤បន្ទប់​ ស្ថិត​នៅ​ក្រុង​កំពត​ ខេត្ត​កំពត។

ប្រការ២៖ ប្រធាន​មន្ទីរ​អប់រំ​ យុវជន និង​កីឡា​ខេត្ត​កំពត​ និង​នាយក​ នាយិកា​សាមី​គ្រឹះស្ថាន​សិក្សា​ដែល​ត្រូវ​យក​ធ្វើ​ជា​មណ្ឌល​ប្រឡង​ មាន​ភារកិច្ច​រៀប​ចំ​មណ្ឌល​ប្រឡង​ និង​សម្ភារៈ​ចាំបាច់​សម្រាប់​ការ​ប្រព្រឹត្តទៅ នៃ​ការ​ប្រឡង​ឲ្យ​ហើយ​ស្រេច​មុន​បើក​សម័យ​ប្រឡង។

ប្រការ៣៖ ប្រធាន​មន្ទីរ​អប់រំ យុវជន ​និង​កីឡា​ខេត្ត​កំពត​ ត្រូវ​ទាក់ទង​ជាមួយ​អាជ្ញាធរ​ដែន​ដី​ដើម្បី​រៀប​ចំ​កម្លាំង​ថែរក្សា​សណ្ដាប់​ធ្នាប់​ របៀបរៀបរយ និង​សុវត្ថិភាព តាម​មណ្ឌល​ប្រឡង​ឲ្យ​ហើយ​ស្រេច​មុន​បើក​សម័យ​ប្រឡង។

ប្រការ៤៖ អគ្គាធិការ​នៃ​អត្តាធិការដ្ឋាន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ឧត្ដម​សិក្សា ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ប្រកាស​នេះ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ៕

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី
;