រដ្ឋបាលក្រុងព្រះសីហនុ ប្រកាសសម្រួលការហូបចុក និងស្នាក់ អ្នកផ្លាស់ទីឆ្ងាយមកប្រឡងនៅក្រុងព្រះសីហនុ
- 2019-08-15 08:59:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលក្រុងព្រះសីហនុ ប្រកាសសម្រួលការហូបចុក និងស្នាក់ អ្នកផ្លាស់ទីឆ្ងាយមកប្រឡងនៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
រដ្ឋបាលក្រុងព្រះសីហនុ បានប្រកាសអំពីការសម្រួលនៃការស្នាក់នៅ ហូបចុកក្នុងអំឡុងពេលប្រឡង សម្រាប់បេក្ខជន ដែលមកពីបណ្ដាវិទ្យាល័យឆ្ងាយៗ ដើម្បីចូលរួមប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ សីហា ខាងមុខនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និងវិទ្យាល័យហ៊ុនសែនស្មាច់ដែងត្រូវស្នាក់នៅ និងទទួលអាហារបីពេលក្នុងមួយថ្ងៃនៅផ្ទះសំណាក់គ្រូបង្រៀន និងផ្ទះសំណាក់កាកបាទក្រហម ស្ថិតនៅក្នុងក្រុងព្រះសីហនុ។ ដោយឡែកចំពោះការផ្ញើយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡងរដ្ឋបាលខេត្តធានារ៉ាប់រងការចំណាយទាំងស្រុង៕