ច្បាប់ប្លែកៗចំនួន៩ នៅកូរ៉េខាងជើង ដែលគ្រប់គ្នាមិនធ្លាប់ដឹង
- 2019-08-17 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ប្លែកៗចំនួន៩ នៅកូរ៉េខាងជើង ដែលគ្រប់គ្នាមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
កូរ៉េខាងជើងត្រូវបានគេចាត់ទុកជាប្រទេសឯកាមួយ និងមានច្បាប់បំបិទសេរីភាពប្រជាជនជាច្រើន។ ច្បាប់ដ៏តឹងតែងបែបនេះ បានធ្វើឲ្យប្រជាជនមួយចំនួនព្យាយាមចាកចេញពីប្រទេសកំណើត ហើយខ្លះហ៊ានស្លាប់ ប្រសិនបើគេចាប់បញ្ជូនទៅកូរ៉េខាងជើងវិញ។
១. កូរ៉េខាងជើងមានប៉ុស្ដិ៍ទូរទស្សន៍ចំនួន ៣ប៉ុណ្ណោះ
២. អ្នកប្រព្រឹត្តឧក្រិដ្ឋកម្មនឹងត្រូវទទួលទោស ៣ជំនាន់
ប្រសិនបើអ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម មិនត្រឹមតែអ្នកទេដែលទទួលទោស គឺសាច់ញាតិ ៣ជំនាន់ទៀតដូចជា កូន ឪពុកម្ដាយ និងជីដូនជីតា។ ច្បាប់នេះធ្វើឡើង ដើម្បីការពារអ្នកទោសរត់ចេញពីពន្ធនាគារ។
៣. បុរស និងស្ត្រីទាំងអស់មានសិទ្ធិកាត់ម៉ូដសក់ដែលរដ្ឋាភិបាលយល់ព្រមចំនួន ២៨ម៉ូដប៉ុណ្ណោះ
ការកាត់ម៉ូដសក់ខុសពីគំរូទាំងនេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកជាក្រុមបះបោរ។ តែម៉ូដសក់របស់មេដឹកនាំ គីម ជុងអ៊ុន មិនបានរាប់បញ្ចូលទេ ព្រោះគាត់ត្រូវរក្សាទុកឲ្យខុសគេ។
៤. កូរ៉េខាងជើងមានច្បាប់បាល់បោះខ្លួនឯង
៥. អ្នកត្រូវការទទួលការយល់ព្រមពីរដ្ឋាភិបាលសិនមុនទៅរស់នៅក្នុងរដ្ឋធានី
គីម ជុងអ៊ុន ចង់ឲ្យតែមនុស្សជោគជ័យ អ្នកមាន និងអ្នកមានអំណាចប៉ុណ្ណោះរស់នៅរដ្ឋធានីព្យុងយ៉ាង។
៦. ឪពុកម្ដាយដែលបញ្ជូនកូនទៅសាលារៀន ត្រូវផ្ដល់តុរៀន កៅអី និងសម្ភារៈប្រើប្រាស់មួយចំនួន
៧. ការមានសៀវភៅគម្ពីរសាសនាគ្រិស្ត គឺជារឿងខុសច្បាប់
ព្រះគម្ពីរត្រូវបានគេចាត់ទុកជានិមិត្តរូបនៃវប្បធម៌លោកខាងលិចដែលកូរ៉េខាងជើងមិនចង់ឲ្យមានឥទ្ធិពលលើប្រជាជនពួកគេ។ ពីមុនមានស្ត្រីកាន់សាសនាគ្រិស្តម្នាក់ បានចែកចាយព្រះគម្ពីរ ត្រូវគេចាប់ខ្លួន និងកាត់ទោសប្រហារជីវិតទៀតផង។
៨. ក្រុមហ៊ុនអេឡិចត្រូនិក Apple Inc., Sony និង Microsoft មិនអនុញ្ញាតឲ្យលក់ចែកចាយផលិតផលជាដាច់ខាត
៩. អ្នកមិនអាចនាំយកសៀវភៅអក្សរសាស្ត្រលោកខាងលិចមកកាន់កូរ៉េខាងជើងបានស្រួលទេ
ចំពោះអ្នកទេសចរសូម្បីសៀវភៅនាំផ្លូវរបស់ Lonely Planet ក៏ត្រូវអាជ្ញាធរធ្លាប់រឹបអូសដែរនៅកន្លែងត្រួតពិនិត្យ។ រាល់តន្ត្រី ការមើលទូរទស្សន៍ ភាពយន្ត និងសម្ភារៈមានសរសេរអក្សរនានាត្រូវពិនិត្យជាមុន ទើបអាចមើលបាន៕
ចុចអាន៖