រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើឲ្យជប៉ុនវិនិយោគ ផលិតគ្រឿងបង្គំកង់ នៅកម្ពុជា
- 2019-08-20 09:35:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើឲ្យជប៉ុនវិនិយោគ ផលិតគ្រឿងបង្គំកង់ នៅកម្ពុជា
ចន្លោះមិនឃើញ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យ ឯកអគ្គរាជទូតជប៉ុន បានចប់អាណាត់នៅកម្ពុជា លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ជួយកៀងគរវិនិយោគិនពីប្រទេសជប៉ុន មកបណ្ដាក់ទុនលើការផលិតគ្រឿងបង្គុំ និងសម្ភារទោចក្រយាន ដើម្បីលើកស្ទួយឧស្សាហកម្មកម្មន្តសាល និងជំរុញការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ។
លោក ក៏បានបន្ថែមទៀតថា «កម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី ២ ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារៈ និងគ្រឿងបង្គុំមួយចំនួន ត្រូវនាំចូលពីប្រទេសក្នុងតំបន់ ដូច្នេះបើសិនមានក្រុមហ៊ុនផលិតកង់ដូចជា Shimano មកវិនិយោគលើឧស្សាហកម្មនេះ គឺពិតជារឿងប្រសើរបំផុត ព្រោះថាយើងកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញ ដើម្បីជំរុញការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥»៕
ចុចអាន៖
CDC យល់ព្រមលើគម្រោងរោងចក្រកែច្នៃដែក ផលិតអេប៉ុង ខ្សែភ្លើង-ខ្សែកាប និងកេសកាតុង
EU នឹងប្រកាសផ្តល់ជំនួយជាង ១០០លានដុល្លារឱ្យកម្ពុជា នៅថ្ងៃពុធខាងមុខនេះ