ជើង​ហោះ​ហើរ​ត្រង់​ភ្នំពេញ-ដាណាង (វៀតណាម) នឹង​ត្រូវ​តភ្ជាប់​លើក​ដំបូង​នៅ​ចុង​ខែ​វិច្ឆិកា ខាង​មុខ

  • 2019-08-23 02:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន ជួប ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន អាកាស​ចរណ៍ជាតិ Cambodia Angkor Air នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅ​ទីស្តី​ការ​ក្រសួងទេសចរណ៍។ ការជួបពិភាក្សានេះ គឺ​ដើម្បី​សុំការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ចំពោះ​គម្រោង​បើក​ការ​ហោះ​ហើរត្រង់ជាលើកដំបូង ពី​រាជធានី​ភ្នំពេញ​ទៅ​មក​ខេត្ត​ដាណាង នៃ​ប្រទេស​វៀតណាម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ លោក ថោង ខុន ​ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ខិតខំ​ពង្រឹង​គុណភាព​សេវាកម្ម​ឱ្យ​បាន​ល្អ​ និង​គិតគូរ​លើ​ការ​បង្កើន​ជើងហោះ​ហើរ​ត្រង់​ពី​កម្ពុជា​ទៅ​កាន់​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ចិន​បន្ថែមទៀត ពិសេស​តំបន់​ណា​ដែល​កម្ពុជា​មាន​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំការ​នៅ​ទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និង​ទីក្រុង​ប៉េកាំង​ជាដើម ដែល​ងាយ​ស្រួល​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​ការ​សុំ​ទិដ្ឋកា​រមកកម្ពុជា។

សូម​ជម្រាប​ថា បច្ចុប្បន្ន​ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​ខេត្ត​សៀមរាប​ទៅ​ខេត្ត​ដាណាង​រួច​មក​ហើយ។ ក្រៅពីនោះ ក្រុមហ៊ុន​បាន​និង​កំពុង​បើក​ការ​ហោះ​ហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ពី​ខេត្ត​ព្រះសីហនុ​ទៅ​ទីក្រុងប៉េកាំង ពី​ខេត្ត​ព្រះសីហនុ​ទៅ​ខេត្ត​សៀមរាប ពី​ខេត្ត​សៀមរាប​ទៅ​ទីក្រុង​ហាណូយ​ជាដើម៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;