​កូន​កាត់​វៀតណាម​ម្នាក់​ ​ក្លាយ​ជា​វីរបុរស​ជួយ​​ក្រុម​​គ្រង​ជើង​ឯក​ Dota 2 ឆ្នាំ ២០១៩

  • 2019-08-26 03:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ព្រឹត្តិការណ៍​ប្រកួត​កីឡា E-Sport ពាន​រង្វាន់​The International Dota 2 Championship 2019 ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន​ ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​​ និង​រក​ឃើញ​ម្ចាស់​ជើងឯក​ពិភពលោក​ហើយ​គឺ​បាន​ទៅ​លើ​ក្រុម​ OG ដដែល​។

ពាន​រង្វាន់ ​The International Dota 2 Championship 2019
​ក្រុម​​ការពារ​តំណែង​ជើងឯក​ឆ្នាំ​មុន​ OG ​នៅ​តែ​រក្សា​ទម្រង់​លេង​ ​និង​សហការ​គ្នា​​ជាមួយ​ក្រុម​បាន​យ៉ាង​ល្អ​ ​រហូត​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​ថ្មី។ យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ អ្នក​គាំទ្រ​បាន​កត់​សម្គាល់​ខ្លាំងលើថ្វី​ដៃ​ ​កីឡាករ​ Anathan ‘ana’ Pham ជា​កូនកាត់​វៀតណាម​-អូស្ត្រាលី​ ​បាន​ក្លាយ​ជា​វីរបុរស​ជួយ​ក្រុម​​​ OG ​​ផ្ដួល​ក្រុម​ខ្លាំង​​​ "Liquid" កាន់កំណត់ត្រាជាក្រុមដំបូងគេក្នុងប្រវត្តិសាស្រ្តកីឡាករអេឡិចត្រូនិច ដែលបានគ្រងជើងឯក​ពិភពលោក​ ២ ឆ្នាំជាប់គ្នា។
Pham

​សម្រាប់​ប្រាក់​រង្វាន់​សរុប​ឆ្នាំ​នេះ​រហូត​ដល់​ទៅ ៣២ លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ប្រាក់​រង្វាន់​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិច​នេះ​។ ​ក្រុម​ដែល​បាន​ក្លាយ​ជា​ជើងឯក ​ទទួល​បាន ពាន ១ និងប្រាក់រង្វាន់ ១៥ ​លាន​ដុល្លារ​អាមេរិក​ ​ខណៈក្រុម​រង​ជើង​ឯក​ទទួល​បាន​ ៤ លានដុល្លារអាមេរិក៕

ក្រុម​ OG

វីដេអូការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង OG និង Liquid៖

ប្រភព៖ PCGamer ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;