ក្រុង​ធំ​របស់​ចិន​ ​នឹង​ដំណើរការ​រថយន្តតាក់ស៊ី​បើក​ស្វ័យ​ប្រវត្តិ​ឆាប់ៗ​ខាង​មុខ​នេះ

  • 2019-09-02 07:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ Didi Chuxing ​ជា​ក្រុមហ៊ុន​ផ្តល់សេវាមធ្យោបាយ​ធ្វើ​ដំណើ ដ៏​ធំ​មួយ​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​សៀងហៃ​ ​ប្រទេស​ចិន​ ​បាន​ប្រកាស​ជា​សាធារណៈ​​ថា​ ​ខ្លួន​នឹង​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​ រថយន្ត​បើក​ស្វ័យ​ប្រវត្តិ​ឆាប់ៗ​ខាង​មុខ​នេះ។

រូបតំណាង រថយន្តតេស្តរបស់ក្រុមហ៊ុន Didi Chuxing

ត្បិតតែទើបនឹងបញ្ចប់ការបើកសាកល្បង ក៏ពិតមែនតែ ក្រុមហ៊ុនខាងលើបាន គ្រោងនឹងដាក់បញ្ចូលបច្ចេកវិទ្យាដ៏ទំនើបដល់ ៣០ គ្រឿងឯណោះ ក្រោយការតេស្តជោគជ័យលើលក្ខខណ្ឌគ្រប់ផ្លូវក្នុងក្រុងសៀងហៃ។

បច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ ដែលគ្រោង​នឹងបំពាក់នោះស្ថិតនៅកម្រិត ៤ នៅឡើយ(កម្រិត Full self-driving តែរត់បានតែក្នុងតំបន់ដែលបានកំណត់ និងអនុត្តតាមលក្ខខណ្ឌ)។ ខណៈដែលប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានធ្វើតេស្តដល់កម្រិត ៥ រួចហើយ តែមិនទាន់ប្រកាសនឹងដាក់ឲ្យដំណើការនៅឡើយ។

រូបតំណាង រថយន្តតេស្តរបស់ក្រុមហ៊ុន Didi Chuxing

អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន Didi Chuxing បាននិយាយថា "បើចង់ទៅសាកលវិទ្យាល័យ Shanghai ពេលនេះ គឺអ្នកបញ្ជាវាតាមរយៈ App ទូរសព្ទទៅបាន។" សេវាកម្ម robotaxi នេះ នឹងអាចលេចមុខទូលំទូលាយនៅឆ្នាំ ២០២១ ខណៈថ្ងៃខែ នៅមិនទាន់បង្ហើបឲ្យដឹងនោះទេ ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ រក្សា

;