កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី១៤ ឈ្មោះ "កាហ្សីគី"
- 2019-09-03 01:35:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី១៤ ឈ្មោះ "កាហ្សីគី"
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុពីថ្ងៃទី៣ ដល់ ៩ កញ្ញា ឆ្នាំ២០១៩ ឱ្យដឹងថា ព្យុះទី១៤ ឈ្មោះ កាហ្សីគី ដែលកន្លងមកនៅក្នុងសមុទ្រចិនខាងត្បូងភ្ជាប់នឹងចុងនៃប្រព័ន្ធសម្ពាធទាបដែលបង្កើនឥទ្ធិពលបន្ថែមមកលើតំបន់ ក៏ដូចជាកម្ពុជា នឹងងាកត្រឡប់ទៅកាន់កោះហៃណាំ រួចបន្តដំណើរឆ្ពោះទៅហុងកុង។ ឥទ្ធិពលខ្លាំងនៃខ្យល់មូសុងនិរតី។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១. បណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់នៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។
២. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ បន្តមានភ្លៀងនៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង។
៣. បណ្តាខេត្តប៉ែកខាងក្រោម អាចនឹងមានភ្លៀងពីតិចទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្របក់បោកខ្លាំង៕