Honda Genio ស៊េរីឆ្នាំ ២០២០ រាង Cute ចេញតម្លៃលក់នៅខ្មែរ
- 2019-09-03 07:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda Genio ស៊េរីឆ្នាំ ២០២០ រាង Cute ចេញតម្លៃលក់នៅខ្មែរ
ចន្លោះមិនឃើញ
Honda Genio ស៊េរីឆ្នាំ ២០២០ មានរូបរាងប្លែកបំផុត ដែលរំពឹងថាអាចទាក់ទាញបេះដូងយុវវ័យសម័យថ្មីបាន វាទើបតែប្រកាសចេញនៅអំឡុងចុងខែមិថុនា។
Honda Genio ស៊េរីឆ្នាំ ២០២០ នេះមានចំណុចទាក់ទាញធំៗចំនួនបី។ ទីមួយគឺមានការឌីហ្សាញបែបទាន់សម័យ ឡូយឆាយ ទីពីរមានរូបរាងតូច និងមានកម្លាំងរួមទាំងមុខងារដែលអតិថិជនរំពឹងចង់បាន។ លើសពីនេះវាមានតម្លៃអាចទទួលយកបានទៀតផង។
មិនបានប៉ុន្មាន Honda Genio ស៊េរីឆ្នា ២០២០ នេះក៏លេចខុមមានលក់នៅលើទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃប្រមាណជាង ២៣០០ ដុល្លារ។
Honda Genio មានបំពាក់ម៉ាស៊ីន eSP ចំណុះ ១១០ សេសេ ជំនាន់ថ្មី ដែលសន្សំសំចៃប្រេងឥន្ធនៈ និងបង្កើតកម្លាំងបានខ្លាំង។ វាអាចរត់បានដល់ល្បឿន ៩៤ គ.ម/ម៉ ហើយប្រេងឥន្ធនៈមួយលីត្រជិះបានចម្ងាយប្រហែល ៥៩,១ គ.ម។
ម៉ូតូនេះប្រើប្រាស់គ្រោងឆ្អឹងថ្មីឈ្មោះថា eSAF ដែល Honda ទើបយកមកប្រើប្រាស់លើកដំបូងលើយានយន្តកង់ពីរក្នុងប្រទេសឥណ្ឌូណេស៊ី។ គ្រោងឆ្អឹងនេះអាចរក្សាលំនឹងម៉ូតូបានល្អជាងមុន ហើយអាចជួយសន្សំសំចៃប្រេងបានមួយកម្រិតទៀតផង៕
ចុចអាន៖
ក្រុងធំរបស់ចិន នឹងដំណើរការរថយន្តតាក់ស៊ីបើកស្វ័យប្រវត្តិឆាប់ៗខាងមុខនេះ
រកឃើញរថយន្តស្តេចល្បឿនថ្មី រត់ដល់ ៤៩០ គ.ម/ម៉ លឿនជាងគេបំផុតក្នុងលោក
រូបភាព៖ SeyHa Store