ចិនបង្ហាញជំហរគាំទ្រកូរ៉េខាងជើង ខណៈកិច្ចពិភាក្សានុយក្លេអ៊ែរនៅជាប់គាំង

  • 2019-09-04 03:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បង្ហាញ​ជំហរ​គាំទ្រ​កូរ៉េខាងជើង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ខ្លួន ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ រដ្ឋាភិបាល​ប៉េកាំង បាន​ប្រកាស​ថា​នឹង​រក្សា​ទំនាក់​ទំនង​យ៉ាង​ជិត​ដិត​ជា​មួយ​មហា​មិត្ត​កូរ៉េខាង​ជើង បើ​ទោះ​បី​ជា​កិច្ច​ពិភាក្សា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​នៅ​ជាប់​គាំង និង​មិន​ទាន់​រក​ផ្លូវ​ចេញ​ឃើញ​យ៉ាង​ណា​ក្ដី។ ជាមួយ​គ្នា​ដែរ ទីក្រុង​ប៉េកាំង បាន​ក្លាយ​ជា​អ្នក​ជួយ​គាំទ្រ​យ៉ាង​សំខាន់​សម្រាប់​កូរ៉េខាង​ជើង​ដែល​បាន​ផ្ដល់​ជំនួយ​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម។ ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ ២០១៨​មក ប្រធានាធិបតី​ចិន​លោក Xi Jinping និង​មេដឹក​នាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន បាន​ជួប​គ្នា​ប្រាំ​ដង​មក​ហើយ។

លើស​ពីនេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន​លោក​ Ri Yong Ho ឲ្យ​ដឹង​ដែរ​ថា​កូរ៉េខាងជើង ក៏​បង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ប្រទេស​ចិន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៃ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​យុគ​សម័យ​ថ្មី៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;