Apple ផ្តល់អាហារូបករណ៍ ១០០% ដល់ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់អាចបង្កើតកម្មវិធីហ្គេមបាន
- 2019-09-05 06:11:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ផ្តល់អាហារូបករណ៍ ១០០% ដល់ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់អាចបង្កើតកម្មវិធីហ្គេមបាន
ចន្លោះមិនឃើញ
កុមារា Yuma Soerianto កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជុំវិញភាពជោគជ័យលើវិស័យបច្ចេកវិទ្យា ដោយសរុបមកទល់ពេលនេះក្មេងប្រុសវ័យ ១១ ឆ្នាំអាចបង្កើតកម្មវិធី-ហ្គេមដាក់ឲ្យទាញយកលើ App Store បានដល់ទៅ ៧ ហើយ។
បោះជំហានសិក្សាពីការសរសេរកូដតាំងពីអាយុ ៦ ឆ្នាំ ដោយក្មេងប្រុសរស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីរូបនេះបានបញ្ជាក់ថា៖ "ពីមុនពេលចេញពីសាលា ទៅដល់ផ្ទះខ្ញុំរមែងមើលទូរទស្សន៍ ប៉ុន្តែខ្ញុំមិនចូលចិត្តមើលការផ្សាយឡើងវិញនោះទេ ដោយភាពធុញទ្រាន់ ខ្ញុំក៏ប្តូរគំនិតមកធ្វើអ្វីផ្សេងក្រៅពីមើលទូរទស្សន៍នេះវិញ"។
តាមប្រភពពី CNET បានឲ្យដឹងទៀតថាឪពុករបស់ Yuma បានបង្រៀនរូបគេតាមរយៈ ហ្គេម Online នៅលើអ៊ីនធឺណិត ជាមួយនឹងមេរៀនការបង្កើតគេហទំព័រផ្ទាល់ខ្លួន។ ចាប់តាំងពីពេលនោះមក ក៏ចេះបង្កើតហ្គេមតូចៗដំណើរការលើ Browser ជាមួយនិងការធ្វើប័ណ្ណជូនពរថ្ងៃខួបកំណើត ដល់ថ្នាក់ហៅមិត្តភ័ក្ដិឲ្យមកលេងដើម្បីឈ្នះចូលវគ្គទទួលពាក្យជូនពរពី Yuma។
#ចូលដល់វ័យ ៨ ឆ្នាំ
ឈានចូលដល់វ័យ ៨ ឆ្នាំ កាលពី ២០១៥ ឪពុកបន្ត៖ "គាត់រមែងងើបពីដំណេកមុនខ្ញុំនិងប្រពន្ធរបស់ខ្ញុំ ហើយតែងតែឃើញគាត់មើលមេរៀនដោយខ្លួនឯងរៀងរាល់ព្រឹក នេះជាអ្វីដែលសបង្ហាញពីទំហំចិត្តដែលគាត់ចង់សិក្សាពីកូដ"។
ក្នុងចំណោមកម្មវិធីទាំង ៧ មួយប្រភេទចុងក្រោយនេះទាក់ទងនឹងបច្ចេកវិទ្យា AR ដោយចំណាយពេល ៣ ខែ ឲ្យឈ្មោះ Let's Stack AR ដែលបើកឲ្យអ្នកលេងចូលរួមបេសកកម្មជួយសង្គ្រោះសត្វទា, បើកយានអវកាស UFO និងរៀបប្លុក។
ឯកម្មវិធីមានប្រយោជន៍មួយផ្សេងទៀតឲ្យឈ្មោះ Weather Duck អនុញ្ញាតឲ្យអ្នកមានសត្វទាប្រាប់ថាថ្ងៃនេះគួរស្លៀកពាក់អ្វីសម្របទៅនឹងអាកាសធាតុ ហើយ Hunger Button ដែលផ្តល់យោបល់ពីភោជនីយដ្ឋានដែលនៅជិតលោកអ្នកបំផុត ជៀសវាងការសម្រេចចិត្តមិនត្រឹមត្រូវ។
#ជាប់អាហារូបករណ៍ចូលរួមព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple
ជាមួយនឹងភាពជោគជ័យនេះ Yuma ក៏ធ្លាប់ទទួលបាននូវអាហារូបករណ៍ឲ្យចូលរួមព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple ដោយរូបគេបានបញ្ជាក់ដូច្នោះថា៖ "គ្រាដែលខ្ញុំកំពុងដើរតែម្នាក់ឯងក្នុងព្រឹត្តិការណ៍ដ៏ធំ ក៏ស្រាប់តែជួបលោក Tim Cook ជា CEO របស់ Apple ហើយខ្ញុំក៏បង្ហាញកម្មវិធីដែលបានបង្កើតជូនទៅគាត់មើល"។
ជាងនេះទៀតឪពុករបស់ Yuma លោក Hendri បាននិយាយថា៖ "ខ្ញុំសង្ឃឹម ១០ ឆ្នាំទៅមុខ គាត់នឹងសម្រេចក្តីស្រមៃក្នុងការផ្លាស់ប្តូរពិភពលោកតាមរយៈបច្ចេកវិទ្យា ប៉ុន្តែពេលនេះ Yuma ត្រឹមវ័យ ១១ ឆ្នាំ ហើយទៅថ្ងៃខាងមុខគាត់ចង់ក្លាយជាអវកាសយានិក"៕
អានអត្ថបទ:
IT វ័យក្មេង រៀនត្រឹមថ្នាក់បឋម តែចេះសរសេរកូដ ៣ ភាសា(មានវីដេអូ)
ត្រឹមតែអាយុ ៨ ឆ្នាំចេះសរសេរកូដ ៣ ភាសាសុទ្ធតែភាសាអ្នក IT ពិបាករៀន(វីដេអូ)