ស្ពាន​បាឡេ​ឫស្សីកែវ ត្រូវ​បាន​ផ្អាក​ចរាចរ​ជា​លើ​កទី ២

  • 2019-09-11 06:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​នេះ​បន្តិច​មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បង្ហោះ​ប្រាប់​ថា ស្ពានបាឡេឫស្សីកែវ ត្រូវ​បាន​ផ្អាក​ឲ្យ​ធ្វើ​ចរាចរ​ជា​បណ្តោះ​អាសន្ន​បន្ទាប់​ពី​មាន​ឧបទ្ទេវហេតុ​កើត​ឡើង​បង្ក​ដោយ​សាឡង់​ដឹក​ប្រេង​បុក​ប៉ះទង្គិចនៅវេលាម៉ោង ១៥:០១រសៀល ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញ។

ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមការងារជំនាញ បានចុះពិនិត្យ និងសិក្សា ដើម្បីធ្វើការជួសជុលបន្ទាន់ ដែលនឹងដាក់ឲ្យ​ដំណើរការចរាចរឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ។ ដូច​នេះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប និងយោគយល់ចំពោះការផ្អាកចរាចរលើស្ពានបេឡេជាបណ្តោះអាសន្ននេះ៕

រូបភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;