កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង​ពាក់ព័ន្ធនឹង​វិស័យការងារ និងអគ្គិសនី

  • 2019-09-12 06:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប​ជាមួយ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ នៅវិមានសន្តិភាព។ ក្រោយ​ជំនួប​នេះ​ នាយករដ្ឋមន្រ្តីទាំងពីរ​អញ្ជើញ​ធ្វើជាអធិបតី​ក្នុងពិធី​ចុះកិច្ចព្រមព្រៀង​ចំនួន ៥ ដូច​ខាង​ក្រោម៖

ទី១. ​អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជា ជីវៈកម្ពុជា និងក្រសួងការងារនិងសុខមាលភាពសង្គមឡាវ៖

  • ​ភាគីកម្ពុជា ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  • ​ភាគីឡាវ ៖ លោក KHAMPHENG SAYSOMPHENG រដ្ឋមន្ត្រីក្រសួងការងារ និង សុខមាលភាពសង្គម។

ទី២.​ កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពល។

ចុះហត្ថលេខាដោយ ៖

  • ​​ភាគីកម្ពុជា ៖ លោក ស៊ុយ​ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
  • ​​ភាគីឡាវ ៖ លោក KHAMMANY INTHIRATH រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ។

ទី៣. ​កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គិសនីឡាវ សម្រាប់ការទិញអគ្គិសនីបន្ថែម​តាម តង់ស្យុងខ្ពស់ ២៣០ គីទ្បូវ៉ុល និង ៥០០ គីទ្បូវ៉ុល ពីអនុស្ថានីយបានហាត ប្រទេសទ្បាវ មកអនុស្ថានីយ ស្ទឹងត្រែង ប្រទេសកម្ពុជា។

ចុះហត្ថលេខាដោយ ៖

  • ​​ភាគីកម្ពុជា៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា។
  • ​​ភាគីឡាវ៖ លោក BOUNOUM SYVAPHENG អគ្គនាយកអគ្គិសនីឡាវ។

ទី៤. ​កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED សម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៦០០ មេហ្កាវ៉ាត់ នៅខេត្ត សេកុង ប្រទេសឡាវ។

ចុះហត្ថលេខាដោយ៖

  • ​​ភាគីកម្ពុជា ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា។
  • ​​ភាគីឡាវ ៖ លោក PISASAI KEOSAYACHAK ប្រធានក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED។

ទី៥. ​កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED សម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ១៨០០ មេហ្កាវ៉ាត់ នៅ ខេត្តសេកុង ប្រទេសឡាវ។

ចុះហត្ថលេខាដោយ ៖

  • ​​ភាគីកម្ពុជា ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា។
  • ​​ភាគីឡាវ ៖ លោក PHONESACK VILAYSACK ប្រធានក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;