ចៅសង្កាត់កោះរ៉ុងសន្លឹម ព្រមានដល់ពលរដ្ឋដែលបណ្តោយឱ្យឆ្កែរបស់ខ្លួន ខាំភ្ញៀវទេសចរ
- 2019-09-16 06:54:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៅសង្កាត់កោះរ៉ុងសន្លឹម ព្រមានដល់ពលរដ្ឋដែលបណ្តោយឱ្យឆ្កែរបស់ខ្លួន ខាំភ្ញៀវទេសចរ
ចន្លោះមិនឃើញ
រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វឆ្កែរបស់ខ្លួន ត្រូវចងខ្សែ និងទ្រុងឱ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវពីម្ចាស់ ជៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗដល់ភ្ញៀវទេសចរ ដោយកន្លងមកមានសត្វឆ្កែខាំភ្ញៀវ និងប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើនលើកច្រើនសារ។ នេះបើតាមលិខិតរបស់លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម ចុះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។
ការចេញលិខិតណែនាំនេះ បន្ទាប់ពីមានការរិះគន់ពីភ្ញៀវទេសចរដែលមកកម្សាន្តនៅកោះរ៉ុងសន្លឹម និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពីករណីឆ្កែខាំ និងមានការបង្ករំខានដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តតាមបណ្តាភូមិ នៃសង្កាត់កោះរ៉ុងសន្លឹម៕