បើ​ធនាគារ​ពិភពលោក​យល់ព្រម នោះ​ផ្លូវ​ដីក្រហម​តាម​ជនបទ​ នឹងប្រែក្លាយ​ជាផ្លូវកៅស៊ូ២ជាន់

  • 2019-09-16 08:39:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ស្នើ​ឱ្យ​ធនាគារ​ពិភពលោក (WB) ពិនិត្យ​មើល​លទ្ធភាព​ចូលរួម​នៅក្នុង​ការ​ដាក់​កម្មវិធី​កសាង​ផ្លូវ កែប្រែ​ផ្លូវ​ជនបទ​ពីដី​ក្រហម ទៅ​ជាផ្លូវ​កៅស៊ូ២ជាន់វិញ ដោយហេតុថា ធនាគារ​ពិភពលោក កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​តំបន់​ជនបទ​នោះស្រាប់។ សំណើ​នេះ ក្នុង​ជំនួប​រវាង​សម្តេច ហ៊ុន សែន និង​លោកស្រី Victoria Kwakwa អនុ​ប្រធាន​ធនាគារ​ពិភពលោក ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក នៅ​វិមាន​សន្តិភាព នាព្រឹក​ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
នៅក្នុង​កិច្ចពិភាក្សា​នោះ សម្ដេច​តេជោ បាន​លើកឡើង​អំពី​សារៈសំខាន់​នៃហេដ្ឋារចនាសម្ព័ន្ធ​ទាំងនៅក្នុង​ទីក្រុង និងតាម​ជនបទ។ កន្លងមក ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីជនបទ គឺបាន​កំពុងតែ​អភិវឌ្ឍ ប៉ុន្តែត្រូវការ​ធនធានច្រើន សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ។ ក្នុងន័យ​នេះ សម្តេច​បានលើកឡើង​ថា កន្លងមក​ធនាគារអភិវឌ្ឍន៍​អាស៊ី និង​កូរ៉េ បានដើរ​រួមគ្នា ដែលកសាង​ផ្លូវ​ ពីផ្លូវដី​ក្រហម ទៅជា​ផ្លូវកៅស៊ូ​ពីរជាន់ (DBST) ហើយឥឡូវ​នេះ គឺមាន​គុណភាព​ល្អ សម្រាប់​តំបន់​ដាច់ស្រយាល តំបន់​ជនបទ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;