ចាប់ខ្លួនមេក្លោង ទន្រ្ទានយកដីរដ្ឋទៅពុះឡូតិ៍លក់នៅបាត់ដំបង

  • 2019-09-19 01:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជន​សង្ស័យ​ឈ្មោះ ​ឡុ​ង ​វុទ្ធី​ ដែល​ជាមេក្លោង ឈូសឆាយកាប់​រាន​យក​ដី​រដ្ឋ ​(​តំបន់​ការ​ពាររប​ស់បរិ​ស្ថាន​) ទៅ​ពុះ​ឡូតិ៍លក់ ដែល​មាន​ទីតាំងនៅ​ក្នុង​ភូមិ​ភ្នំ​ដំបង ឃុំសន្តិភាព ស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវបានចាប់ខ្លួនហើយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

ការ​ចាប់ខ្លួននេះ ដោយ​កម្លាំង​បញ្ជាការ​ឯក​ភាពខេត្ត​បាត់​ដំ​បង និង​ក្រុម​កា​រ​ងារ​រប​ស់​គណៈ​កម្ម​ការ​ជា​តិដើ​ម្បី​ទប់​ស្កាត់​ និ​ង​បង្រ្កា​បប​ទ​ល្មើស​ធ​នធា​ន​ធម្ម​ជា​តិ ​។

ក្រសួងបរិស្ថាន បាន​ឲ្យដឹងថា កន្លងមក មានការ​ប្រកាស​ផ្សព្វផ្សាយ​ការ​រៀប​ចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែល​មាន​ទំហំ​ផ្ទៃដី ៤៩ ៦០០ ម៉ែត្រការ៉េ មានទីតាំងនៅ​ក្នុង​ភូមិ​ភ្នំ​ដំបង ឃុំសន្តិភាព ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​តំបន់​ស្ថិត​នៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាង​សំឡូត) ដែល​បាន​កំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

យោង​តាម​ច្បាប់​ស្ដី​ពី​តំបន់​ការ​ពារ​ធម្មជាតិ ដី​តំបន់​ការពារ​ធម្មជាតិ គឺ​ជា​ដីសាធារណៈរបស់រដ្ឋ ដែល​មិន​អនុញ្ញាត​ឱ្យ​កាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរ​បាន​ឡើយ និង​មិន​អាច​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈឡើយ។ ការ​ចាត់ចែងលក់ដូរដី សាធារណៈ​ របស់​រដ្ឋ​នៃ​តំបន់​ការ​ពារ​ធម្មជាតិ គឺ​ជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្ដន្ទា​ទោស​ជាប់​ពន្ធ​នា​គារ និង​ត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និង​ហិរញ្ញ​ប្បទានភេរវកម្ម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;