លោក ពូទីន ថាអារ៉ាប៊ីសាអ៊ូឌីតគួរទិញមីស៊ីលពីរុស្សីវិញ ក្រោយរងការវាយប្រហាររោងចក្រប្រេង
- 2019-09-19 04:04:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ពូទីន ថាអារ៉ាប៊ីសាអ៊ូឌីតគួរទិញមីស៊ីលពីរុស្សីវិញ ក្រោយរងការវាយប្រហាររោងចក្រប្រេង
ចន្លោះមិនឃើញ
ក្រោយពីការវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត មេដឹកនាំជុំវិញពិភពលោកបានថ្កោលទោសប្រទេសអ៊ីរ៉ង់ថារំខានសេដ្ឋកិច្ចអន្តរជាតិ និងជាអំពើគំរាមកំហែងដល់ស្ថិរភាពតំបន់នេះ។ តែលោក ពូទីន បានឃើញព្រឹត្តិការណ៍នេះជាឱកាសលក់អាវុធ និងជាឱកាសដៀមដាមប្រទេសលោកខាងលិចផងដែរ។
អត្ថបទទាក់ទង៖
នៅសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានវត្តមានប្រធានាធិបតីតួកគី លោក Tayyip Erdogan និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhanni ប្រធានាធិបតីរុស្សី លោក វ្លាឌិមៀ ពូទីន បាននិយាយថា៖ « យើងត្រៀមខ្លួនហើយសម្រាប់ជួយអារ៉ាប៊ីសាអ៊ូឌីតការពារប្រជាជនរបស់ពួកគេ »។
លោកបាននិយាយបែបនេះហើយបន្តទៀតថា៖ « ពួកគេ(អារ៉ាប៊ីសាអ៊ូឌីត) ចាំបាច់ត្រូវធ្វើការសម្រេចចិត្តដែលមានភាពឆ្លាតវ័យ ដូចអ៊ីរ៉ង់បានធ្វើដោយបានទិញប្រព័ន្ធ S300 របស់យើង ក៏ដូចតួកគីដែលបានទិញប្រព័ន្ធការពារដែនអាកាសទំនើបបំផុត S400 »។
លោកបានបន្ថែមទៀតថា៖ « ប្រព័ន្ធប្រភេទនេះអាចការពារហេដ្ឋារចនាសម្ព័ន្ធអារ៉ាប៊ីសាអ៊ូឌីតគ្រប់ប្រភេទ ពីការវាយប្រហារគ្រប់ប្រភេទ»។
លោក Hassan Rouhani ដែលអង្គុយជាប់លោក ពូទីន ត្រូវបានគេឃើញថាសើចយ៉ាងច្បាស់។ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋរុស្សី RT ថតជាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mahammad Javad Zarif និងទស្សនិកជនមួយចំនួនអស់សំណើចសំដីរបស់លោកពូទីន។
ប្រទេសអ៊ីរ៉ង់គឺត្រូវបានអាមេរិកចោតថាជាអ្នកវាយប្រហាររោងចក្រប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត។ តួកគីគឺជាគូរប្រជែងដ៏ធំមួយរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោក ពូទីន មានបំណងពង្រីកឥទ្ធិពលរបស់រុស្សីទៅលើប្រទេសទាំងបីនេះ តាមរយៈការលក់អាវុធ៕