អ៊ីរ៉ង់ ដែលនឹងប៉ះកម្ពុជានៅខែក្រោយ មានចំណាត់ថ្នាក់លើជប៉ុន និងកូរ៉េខាងត្បូងទៅទៀត
- 2019-09-19 12:34:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ង់ ដែលនឹងប៉ះកម្ពុជានៅខែក្រោយ មានចំណាត់ថ្នាក់លើជប៉ុន និងកូរ៉េខាងត្បូងទៅទៀត
ចន្លោះមិនឃើញ
យោងតាម FIFA Ranking ដែលទើបអាប់ដេត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បង្ហាញថា អ៊ីរ៉ង់ ទទួលបានចំណាត់ថ្នាក់លេខ២៣។ ចំណាត់ថ្នាក់នេះ គឺខ្ពស់ជាងគេក្នុងតំបន់អាស៊ី តាមពីក្រោយដោយជប៉ុនលេខ៣១ និងកូរ៉េខាងត្បូងលេខ៣៧។ ចំណែកអ៊ីរ៉ាក់ មានលេខរៀងទី៧៩។
សូមជម្រាបថា អ៊ីរ៉ង់ នឹងស្វាគមន៍ក្រុមកម្ពុជា ក្នុងវគ្គជម្រុះ World Cup 2022 ជើងទី៣ នាថ្ងៃទី១០ ខែតុលា ហើយកម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអ៊ីរ៉ាក់ផងដែរក្នុងជើងទី៤ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩៕
ចុចអាន៖ ក្រោយទាត់ស្មើគ្នា កម្ពុជាឡើងចំណាត់ថ្នាក់ ឯហុងកុងធ្លាក់ដល់៤លេខ