​Ronaldo ​ប៉េណាល់ទី​ចូល​ ជួយ​ឲ្យ Juventus ​បន្ត​កំណត់ត្រា​អត់​ទាន់​ចាញ់​ក្នុង​លីគ

  • 2019-09-22 02:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ ​Cristiano Ronaldo​ ​​អាច​រក​បាន ១ ​គ្រាប់​បន្ថែម​ទៀត​ ដោយ​ទទួល​បាន​បាល់​ប៉េណាល់ទី​នាទី ៤៩ ​ជួយ​ឲ្យ​ក្រុម​សេះ​បង្កង់ Juventus ​បន្ត​កំណត់ត្រា​អត់​ទាន់​ចាញ់​ក្នុង​លីគ​សប្ដាហ៍ទី ៥ (ឈ្នះ ៤ ស្មើ ១)។

​Juventus ​ត្រូវ​បាន​ក្រុម Verona ​(បច្ចុប្បន្ន​ឈរ​ចំណាត់​ថ្នាក់​លេខ ១២ ) នាំ​មុខ ១ ​គ្រាប់​មុន​ដោយ​កីឡាករ Miguel Veloso ​ចំណែក​អ្នក​រក​គ្រាប់​តាម​ស្មើ​ដោយ​​អតីត​តារាឆ្នើម​ Arsenal ​គឺ Aaron Ramsey នាទី ៣១។ លទ្ធផលនេះបានរុញឲ្យក្រុម Juventus រកបាន ៣ ពិន្ទុបន្ថែម ​ឈរ​លេខ ២ (មាន​ ១០ ​ពិន្ទុ)​ នាំមុខ​ដោយ​ក្រុម​កំពូល​តារាង​ Inter Milan)។

Juventus ក្រោយទទួលបានជយជម្នះ

​ចំណែក​លទ្ធផល​គូ​ផ្សេង​ទៀត​មាន​ដូច​ជា៖

-Udinese ០ - ១ Brescia

-ACMilan ០- ១ Inter Milan

​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;