១​គ្រាប់​ចុងក្រោយ​របស់ Salah ជួយ Liverpool ទទួលបាន​ជ័យជម្នះនៅ UCL យប់មិញ (មានវីដេអូ)

  • 2019-10-03 01:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហង្សក្រហម Liverpool បាន​យកឈ្នះក្រុមភ្ញៀវ Red Bull Salzburg ដោយលទ្ធផល ៤-៣ ក្នុង​ការប្រកួតពានរង្វាន់ UEFA Champions League ពូល E ជុំទី២ កាលពីយប់មិញ។

Liverpool នាំមុខ៣គ្រាប់មុន ដោយ Sadio Mane នាទី៩, Andrew Robertson នាទី២៥ និង​ Mohamed Salah នាទី៣៦។ ប៉ុន្តែត្រូវក្រុមភ្ញៀវវាយបកតាមស្មើវិញ នៅនាទី៣៩, ៥៦ និង ៦០។ ទោះជាយ៉ាងណា ១គ្រាប់ចុងក្រោយដែលស៊ុតចូលដោយ Salah នៅនាទី៦៩ បាន​ជួយ​ឱ្យក្រុមអង់គ្លេសនេះ ទទួលបាន​ជ័យជម្នះ។

ចំណែកមួយគូទៀត​ក្នុងពូលនេះ គឺ Genk បានត្រឹមស្មើ Napoli ក្នុងលទ្ធផល ០-០។ ជាបណ្តោះអាសន្ន Napoli ឈរលេខ១ មាន៤ពិន្ទុ, Salzburg និង Liverpool លេខ២ និងលេខ៣ មាន​៣ពិន្ទុ​ដូចគ្នា ខណៈ Genk លេខ៤ មាន​១ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;