ប្រធានាធិបតី​ប្រទេស​មួយ​ ត្រូវ​បាន​អាមេរិក​ចោទ​ថា​ជួយ​អ្នក​រត់​ពន្ធ​គ្រឿងញៀន​

  • 2019-10-03 03:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ប្រទេស​ហុងឌុយរ៉ាស់​ Juan Orlando Hernández ត្រូវ​បាន​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​ចោទ​ថា​បាន​ជួយ​ការពារ​ប្អូន​ប្រុស​របស់​លោក​ ដែលអតីត​អ្នក​នយោបាយ​ លោក Juan Antonio “Tony” Hernández ក្នុង​ការ​នាំ​ម្សៅ​កូកាអ៊ីន​រាប់​តោន​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​។

លោក Juan Orlando Hernández
ក្នុង​សេចក្ដី​ថ្លែង​ការណ៍​បើក​សវនាការ ​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​ លោក​ Jason Richman បាន​ចោទ​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​បាន​ទទួល​ប្រាក់​សំណូក​ដោយ​ផ្ទាល់​ពី​ ស្ដេច​រត់​ពន្ធ​គ្រឿងញៀន​ម៉ិកស៊ិក​ Joaquin “El Chapo” Guzman​។
លោក Antonio "Tony" Hernández

ក្នុង​សារ​មួយ​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ Twitter លោក​ Juan Orlando Hernández បាន​សរសេរ​ថា​វា​គឺ​ ១០០% មិន​ពិត​ មិន​សម​ហេតុផល មិន​គួរ​ឲ្យ​ជឿ​ ថា​លោក​បាន​ទទួល​ប្រាក់​សំណូក​ពី​អ្នក​រត់​គ្រឿងញៀន​។ លោក​ Richman បាន​និយាយ​ថា​ លោក​ Tony Hernández គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​សមាគម​ឧបត្ថម្ភ​ដោយ​រដ្ឋ​ដែល​មាន​ភាព​ស្មុគស្មាញ​ដែល​ដំណើរ​ការ​ដោយ​ជំនួយ​ពី​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​យោធា មន្ត្រី​ប៉ូលិស​ ពុក​រលួយ​។

លោក​ Richman បាន​បន្ត​ទៀត​ថា​ លោក​ Tony Hernández ​បាន​មាន​ភាព​អំនួត​ ដោយ​លោក​បាន​គិត​ថា​គេ​មិន​អាច​ចាប់​គាត់​ទេ​ ហើយ​ក៏​ចាប់​ផ្ដើម​ដាក់​ឈ្មោះ​របស់​លោក​នៅ​លើ​កញ្ចប់​ម្សៅ​កូកាអ៊ីន និង​អួត​ពី​ឃ្លាំង​អាវុធ​ខុស​ច្បាប់​របស់​គាត់។

លោក Juan Orlando Hernádez កំពុង​និយាយ​នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ ឆ្នាំ​២០១៩ លោក​ Juan Orlando Hernández បាន​និយាយ​ការ​តស៊ូ​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម បាន​នាំ​ឲ្យ​គាត់​ក្លាយ​ជា​គោល​ដៅ​នៃ​យុទ្ធនាការ​លាប​ពណ៌​ ដឹក​នាំ​ដោយ​អ្នក​រត់​ពន្ធ​គ្រឿងញៀន ក្រុម​បង​ធំ ប៉ូលិស​ពុក​រលួយ អ្នក​ជំនួញ​ឃុបឃិត​ជា​មួយ​ឧក្រិដ្ឋជន​ទាំង​នេះ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;