អ្នក​ចាំ​ទី​ដៃ​ស្អិត​ Ter Stegen​ ​ថា​មិត្ត​រួម​ក្រុម​រក​បាន ២ ​គ្រាប់​ "បិទ​មាត់​ Hater”

  • 2019-10-03 03:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាំទីដៃទី ១ Andre ​Ter Stegen​ ​បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការ​ប្រកួត​យប់​មិញ​ថា ​"យើង​មាន​បញ្ហា​នៅ​តង់​ទី១ ប៉ុន្តែ​អាច​ដោះស្រាយ​ឲ្យ​គ្រប់យ៉ាង​ប្រសើរ​វិញ​ពេល​ចប់​ការ​ប្រកួត​។ ​ក្រុម​យើង​មិន​អាច​ខ្វះ​ Messi ទេ ព្រោះ​គ្រាន់​តែ​ទើប​ជា​ពី​របួស​ ​រូប​គេ​ចូល​លេង​ដំបូង​ ប៉ះ​បាល់​ផង Assist​ ​ឲ្យ​មិត្ត​រួម​ក្រុម​ផង និង​ព្យាយាម​ស៊ុត​រក​គ្រាប់​បាល់​ជា​ច្រើន​ជើង​ណាស់​ដែរ​ ​រហូត​ដល់​ចប់​ការ​ប្រកួត​យើង​បាន ៣ ពិន្ទុ​លើក​ដំបូង​។ម្យ៉ាង​ទៀត​ ​ទម្រង់​លេង​របស់ Suarez យប់​មិញ​មិន​ល្អ​ណាស់​ណា​ទេ ​តែ​ប្រាកដ​ជាក់​ណាស់​ ​ពេល​រក​គ្រាប់​បាន​បែប​នេះ រូប​គេ​អាច​បំបិទ​មាត់​មនុស្ស​ជា​ច្រើន​។​”

Stegen​ ពេលចាប់បាល់មិនឲ្យ Inter ស៊ុតចូលយប់មិញ
ក្រុម FC Barcelona អាច​វាយ​បក​រក​គ្រាប់​បាន​ ២ ​គ្រាប់​ក្រោយ​ពេល​ក្រុម Inter Milan ​ស៊ុត​ចូល​មួយ​គ្រាប់​មុន​តាំង​ពីដើម​តង់​​នាទី​ទី ២ ម្ល៉េះ​។ ២ គ្រាប់​នោះ​ធ្វើ​បាន​​កីឡាករ​ខ្សែប្រយុទ្ធ Luis Suarez នៅតង់ទី ២ សន្សំ​បាន ៣ ពិន្ទុ​ដំបូង(២ប្រកួតរកបាន ៤ ពិន្ទុ) បច្ចុប្បន្នឈរ​លេខ ២ ​ក្នុង​ពូល F។ ចំណែកក្រុមខ្លាំងអាល្លឺម៉ង Dortmund ស៊ុត​ចូល ២ គ្រាប់​លើ​​ក្រុម​សាធារណរដ្ឋ​ឆេក Slavia Praha ឈរលេខ ១ ក្នុងពូលតែមានត្រឹម ៤ ពិន្ទុ៕

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Messi និង Dembele អបអរគ្រាប់បាល់ Suarez

អត្ថបទាក់ទង៖ - ​Ajax ​ដាក់​មួយ​ឃ្លា​យ៉ាង​ខ្លី ​​ឌឺ​ក្រុម​អេស្ប៉ាញ​ខ្លាំង​ណាស់!

ប្រភព៖ Twitter | True Anthem ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;