ហេតុអ្វីសត្វព្រៃនៅភ្នំតាម៉ៅ ស្គមស្គាំងយ៉ាងនេះ?

  • 2019-10-03 07:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បញ្ជាក់​ថា សត្វ​ព្រៃ​នៅ​ភ្នំតាម៉ៅ​មួយចំនួន​ដែលមាន​សភាព​ស្គមស្គាំង គឺ​ជាសត្វ​ដែល​មាន​ជំងឺ ឬមាន​របួស​ដោយសារការ​ដាក់​អន្ទាក់​ដោយ​ខុសច្បាប់ ឬមាន​អ្នកចិញ្ចឹម​មិន​ចង់ចិញ្ចឹម ឬមាន​បញ្ហា​សុខភាព​ធ្លាក់​ខ្លួនឈឺស្គមស្គាំង ក៏បាន​​ប្រគល់​មក​ឱ្យ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​ដៃគូយកមកថែរក្សា និង​ព្យាបាល​ ពោលគឺ​មិនមែន​ខ្វះចំណីអាហារ​ដូចការ​រិះគន់​តាមបណ្តាញ​សង្គមហ្វេសប៊ុកឡើយ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៩។

ក្រសួង​បន្ត​ថា នៅឆ្នាំ​២០១៨​កន្លងទៅ ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំតាម៉ៅ បាន​សង្គ្រោះ​សត្វព្រៃ​ចំនួន ១៨៩៣ក្បាល ព្យាបាល​សត្វព្រៃ​ចំនួន ២៥៧​ក្បាល និង​កំពុងថែរក្សា​សត្វព្រៃ​ចំនួន ១៥៨៦​ក្បាល (បក្សី​ចំនួន ៥៤ប្រភេទ ថនិកសត្វ​ចំនួន ៤១ប្រភេទ និង​ល្មូន​ចំនួន ១២​ប្រភេទ) ព្រមទាំង​បាន​ស្តារ​លទ្ធភាព​ជីវសាស្រ្ត​សត្វព្រៃ និង​ដោះលែង​សត្វព្រៃ​គ្រប់ប្រភេទ​ទៅក្នុង​ព្រៃធម្មជាតិ​វិញ​ចំនួន ១៤៨៤​ក្បាល។

ដោយឡែ​ក្នុង​រយៈពេល ៩ខែ ឆ្នាំ​២០១៩​នេះ ឧទ្យាន​សួនសត្វ​ បាន​សង្គ្រោះ​សត្វព្រៃ​ថ្មី​ចំនួន ៧៦៧​ក្បាល ព្យាបាល​សត្វ​ព្រៃ​ចំនួន ២០៧​ក្បាល និង​កំពុងថែរក្សា​សត្វព្រៃ​ចំនួន ១៦២៥ក្បាល (បក្សី​ចំនួន ៥៣ប្រភេទ ថនិក​សត្វ​ចំនួន ៤១​ប្រភេទ និង​ល្មូន​ចំនួន ១៣ប្រភេទ) ព្រមទាំង​បាន​ស្តារ​លទ្ធភាព​ជីវសាស្រ្ត​សត្វព្រៃ និង​ដោះលែង​សត្វព្រៃ​គ្រប់ប្រភេទ​ទៅក្នុងព្រៃធម្មជាតិវិញ​ចំនួន ៦៧៤ក្បាល៕

អត្ថបទ៖ សំភី

;