កម្ពុជា ចេញផ្សាយ​ក្រដាស​ប្រាក់​រៀល​ថ្មី​ ដែល​មិន​ធ្លាប់មាន​ពី​មុនមក

  • 2019-10-04 01:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​បាន​បោះពុម្ព​ចេញផ្សាយ​នូវក្រដាសប្រាក់​រៀល​គំរូថ្មី គឺ «ក្រដាសប្រាក់ ១៥០០០រៀល» ដែលរៀបចំ​ឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហានក្ខត្តឫក្ស​វិសេសវិសាល នៃ​ព្រះ​រាជពិធីបុណ្យ​គម្រប់​ខួប ១៥ព្រះវស្សា ការយាង​គ្រង​ព្រះបរម​សិរីរាជ្យសម្បត្តិ នៃ​ព្រះករុណា​ជាអម្ចាស់​ជីវិត​លើត្បូង ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ។

ក្រដាស​ប្រាក់​រៀល​គំរូថ្មី​នេះ​គឺមាន​រូបព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ពេលគ្រងរាជ្យ រូបនាគក្បាល 7 ព្រះឆ័យាលក្ខ ព្រះបរមរតនកោដ្ឋ សម្តេចម៉ែ វិមានឈ្នះ ឈ្នះសម្តេចព្រះមហាក្សត្រីសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅក្នុងព្រះបរមរាជវាំងាំង។

នៅក្នុងការចូលក្រាបថ្វាយបង្គំគាល់ សម្តេចតេជោ ហ៊ុន សែន បាននាំយកក្រដាសប្រាក់ថ្មី ប្រភេទ ១៥០០០រៀល (មួយម៉ឺន​ប្រាំពាន់រៀល) និង​កាក់មាស​មានរូបព្រះឆាយាលក្ខ័ណ៍ព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ ថ្វាយសម្តេចព្រះមហាក្សត្រី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់១៥ព្រះវស្សា របស់ព្រះមហាក្សត្រកម្ពុជា ដែលនិងឈានមកដល់នាពេលខាងមុខនេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;