ប៉េអឹមរំដោះជនជាតិចិន ១០នាក់រងការបង្ខាំងធ្វើទារុណកម្មជម្រិតទារ​លុយ

  • 2019-10-07 01:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនជាតិចិនចំនួន ១០នាក់ បានរងការបង្ខាំងធ្វើទារុណកម្មលើរាងកាយ ដើម្បី​ជម្រិត ទារ​លុយ​ពី​ក្រុម​ជន​ជាតិ​ចិន​ដូចគ្នា។ ករណីនេះ ត្រូវ​បានប៉េអឹមខេត្តព្រះសីហនុ បំបែកសំណុំរឿង និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ០៧នាក់ កាល​ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។

ជន​សង្ស័យ​
ករណី​បង្ខាំង​មនុស្ស​ធ្វើទារុណកម្មនេះ កើតនៅក្នុងបុរីមួយកន្លែង ស្ថិតក្រុម១២ ភូមិ៣ សង្កាត់១ ក្រុង​ព្រះសីហនុ។ ការ​បង្ក្រាបនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនិតិវិធីច្បាប់ពីលោក ហួត វិចិត្រ ព្រះ​រាជ​អា​ជ្ញា​រង។
ជនរងគ្រោះ

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ជា​បឋម​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៧នាក់ និង​រំដោះជនរងគ្រោះបានចំនួន ១០នាក់។ ដកហូតបានវត្ថុតាង រួមមាន៖ ទូរសព្ទ ០៦ គ្រឿង, ខ្នោះដៃចំនួន១០, ខ្នោះជើងចំនួន៤, ស្រោមខ្នោះ ចំនួន៤, ក្រណាត់រំមុខចំនួន២, កាំបិត បុ័ងតោចំនួន១, កំប៉ុងហ្គាសចំនួន២៥, លិខិតឆ្លងដែនចំនួន១, កិច្ចសន្យា​ជួលផ្ទះចំនួន១, អត្តសញ្ញាណ​បណ្ណ័​ជនជាតិចិនចំនួន១ច្បាប់។

បច្ចុប្បន្នជនរងគ្រោះបញ្ចូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រី​ឯជន​សង្សយ័​និង​វត្ថុ​តាំង​បញ្ចូន​ទៅ​អាវុធហត្ថខេត្ត ដើម្បីបន្តនិតិវិធីតាមច្បាប់ច្បាប់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;