ផ្លូវក្រោមដី វែងជាងគេនៅអាស៊ាន ជិតបញ្ចប់ការសាងសង់ហើយ
- 2019-10-08 04:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវក្រោមដី វែងជាងគេនៅអាស៊ាន ជិតបញ្ចប់ការសាងសង់ហើយ
ចន្លោះមិនឃើញ
Hai Van Road Tunnel 2 ដែលជាផ្លូវក្រោមដី កាត់ពីក្រោមភ្នំ ចម្ងាយ ៦,២គីឡូម៉ែត្រ វែងជាងគេនៅអាស៊ាន ស្ថិតក្នុងខេត្ត Thua Thien Hue កាន់តែជិតបញ្ចប់ការសាងសង់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News។
លោក Nguyen Tan Dong អគ្គនាយករងក្រុមហ៊ុនសាងសង់ផ្លូវក្រោមដីនេះ បានបញ្ជាក់ថា ការសាងសង់ នឹងបញ្ចប់តាមការគ្រោងទុក គឺនៅចុងឆ្នាំ ២០២០។ លោកបញ្ជាក់ថា បច្ចុប្បន្ន ការសាងសង់ គឺលឿនជាគំរោងចំនួន ២ខែ ដោយសារកម្មករ ត្រូវបែងចែកជា ៣វេន ធ្វើទាំងយប់ ទាំងថ្ងៃ។
គួររំលឹកថា គំរោងធ្វើផ្លូវក្រោមដីនេះ ត្រូវបានក្រសួងសាធារណការវៀតណាម អនុម័តកាលពីឆ្នាំ ២០១៦ ដោយមានទុនវិនិយោគសរុប ៧,២ទ្រីលានដុង (៣១០លានដុល្លារ)។ ផ្លូវកាត់ក្រោមភ្នំ ដែលមានប្រវែង ៦,២គីឡូម៉ែត្រនេះ ចែកចេញជា២ផ្នែក សម្រាប់យានជំនិះ ដែលផ្នែកនីមួយៗ មានទទឹង ៩,៧ម៉ែត្រ៕