ថៃ ជួបហេតុការណ៍ងាប់សត្វដំរីដ៏ច្រើនបំផុត
- 2019-10-08 07:38:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ជួបហេតុការណ៍ងាប់សត្វដំរីដ៏ច្រើនបំផុត
ចន្លោះមិនឃើញ
ដំរី៥ក្បាលទៀតហើយត្រូវបានរកឃើញថាបានងាប់ បន្ទាប់ពីធ្លាក់ចូលក្នុងទឹកជ្រោះ នៅឧទ្យានជាតិ Khao Yai ក្នុងខេត្ត Nakhon Nayok ភាគកណ្តាលប្រទេសថៃ។ នេះបើតាមការប្រកាសរបស់លោក Natthapong Sirichana អភិបាលខេត្ត Nakhon Nayok នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។
ការរកឃើញនេះ គឺធ្វើឡើងតាមរយៈដ្រូន ដែលត្រូវបានបង្ហោះឱ្យស្វែងរកសពដំរីនៅតំបន់ទឹកជ្រោះខាងលើ។
កាលពីថ្ងៃសៅរ៍កន្លងទៅ អាជ្ញាធរក៏បានរកឃើញសពដំរី ៦ក្បាលផងដែរ បន្ទាប់ពីពួកវាបានរអិលធ្លាក់ចូលក្នុងទឹកជ្រោះ។ ដូច្នេះសរុបសពដំរីដែលបានរកឃើញគឺចំនួន ១១ក្បាលហើយ ដែលនេះជាការបាត់បង់ចំនួនសត្វដំរីដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យដំរីធ្លាក់ចូលជ្រោះ៕