ក្រុងមួយនៅមីយ៉ាន់ម៉ា ហាមមិនឱ្យជិះម៉ូតូឡើយ
- 2019-10-09 04:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងមួយនៅមីយ៉ាន់ម៉ា ហាមមិនឱ្យជិះម៉ូតូឡើយ
ចន្លោះមិនឃើញ
អ្នកនឹងមិនឃើញម៉ូតូសូម្បីមួយគ្រឿង នៅតាមផ្លូវនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។ ចាប់តាំងពីឆ្នាំ ២០០៣មក ម៉ូតូមិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅទីក្រុងយ៉ាងហ្គូននោះទេ។ គោលបំណងនៃការហាមមិនឲ្យជិះម៉ូតូនៅទីក្រុងយ៉ាងហ្គន គឺដោយសារកត្តាសុវត្ថិភាព ពោលគឺគ្មានក្រុមចោរជិះម៉ូតូ ឆក់ប្លន់ ឬបាញ់សម្លាប់នោះទេ។ មួយវិញទៀត បម្រាមនេះ ក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ផងដែរ។ ជាទូទៅប្រជាជននៅយ៉ាងហ្គូន ជិះរថយន្តតាក់ស៊ី រថយន្តក្រុងសាធារណៈ ឬធ្វើដំណើរដោយថ្មើរជើង៕