សម្តេច ហ៊ុន សែន បង្ហាញ​ឈ្មោះ​ប្រទេស​ដែល​បោះពុម្ព​លុយរៀលខ្មែរ ​ក្រោយ​របប​ខ្មែរក្រហម

  • 2019-10-10 02:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​បង្ហាញ​ឱ្យដឹងថា នៅ​ក្រោយ​ការ​រំដោះរបប​ខ្មែរក្រហម កម្ពុជា ពុំទាន់មានរោងពុម្ព​សម្រាប់​បោះពុម្ពក្រដាសប្រាក់ផ្ទាល់ខ្លួនឡើយ ពោលគឺ​ត្រូវបោះពុម្ព​នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី (អតីតសហភាព​សូវៀត) រួចបញ្ជូន​ត្រឡប់មកកម្ពុជាវិញ។ ការ​ថ្លែងនេះ ធ្វើឡើង​នៅក្នុងខួប​លើកទី​៤០ នៃការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ នាព្រឹកថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩។

សម្តេច​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «អ្វីដែល​លំបាកជាងនេះទៅទៀត នៅពេល​ដែលយើងមាន​រូបភាពក្រដាសប្រាក់​ហើយនោះ យើងគ្មាន​រោងពុម្ពដើម្បីបោះក្រដាសប្រាក់ទេ យើងត្រូវទៅបោះនៅមូស្គូ។ បោះហើយបានដឹកតាមកប៉ាល់ហោះមក»។

រូបភាពពីវិបសាយធនាគារជាតិនៃកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលបន្ថែម​ទៀតថា ចូលមកដល់​ទសវត្សរ៍ឆ្នាំ​៩០ ទើប​កម្ពុជា មានរោងពុម្ព​បោះ​ក្រដាសប្រាក់​ហើយ ប៉ុន្តែ​សម្រាប់​ប្រភេទតូចៗតែប៉ុណ្ណោះ មិនមែនប្រភេទធំឡើយ៕

ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;