ភ្ញាក់ផ្អើល​រឿង​មួយ ពីការ​ប្រកួត​រវាងអ៊ីរ៉ង់ និង​កម្ពុជា នៅវគ្គ​ជម្រុះ World Cup

  • 2019-10-10 04:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីរ៉ង់ នឹង​ទទួល​ភ្ញៀវ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ World Cup 2022 ពូលC នៅយប់​ថ្ងៃទី​១០តុលា​នេះហើយ ធ្វើឡើង​កីឡដ្ឋាន Azadi។

ស្ត្រី​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទស្សនា​ការ​ប្រកួត​រវាងអ៊ីរ៉ង់ និង​កម្ពុជា ​ជាលើកដំបូង​ ក្នុងរយៈពេល ៤០ឆ្នាំ​មកនេះ។ ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ ក្រោយ​ពេលអ៊ីរ៉ង់ ដាក់លក់សំបុត្រ មិនដល់១ម៉ោងផង សំបុត្រប្រមាណ ៣៥០០សំបុត្រ​ត្រូវបាន​អ្នកគាំទ្រ​ជាស្រ្តីទិញអស់តែម្តង ដែល​នេះគឺប្រវត្តិសាស្រ្តបាល់ទាត់អ៊ីរ៉ង់​ដ៏ធំមួយ។ ក្នុងនោះ មាន១សំបុត្រ​គឺជា​អ្នក​សារព័ត៌មាន​ដែលមានឈ្មោះថា Raha Pourbakhsh។

អ្នកស្រី Raha Pourbakhsh
ក្រសួង​កីឡាអ៊ីរ៉ង់ បាន​ឱ្យដឹងថា កិឡដ្ឋាន​នេះ អាចផ្ទុកអ្នកទស្សនាបាន​ ១០ម៉ឺននាក់។ គិត​ត្រឹមថ្ងៃទី៩តុលា អ្នកទិញសំបុត្រជាបុរស មាន​ចំនួនត្រឹមតែ ២៥០០នាក់ប៉ុណ្ណោះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;