​មក​ដឹង​ចំនួន​គ្រាប់​បាល់​ដ៏​ច្រើន​សម្បើម​ដែល​គេ​ស៊ុត​ចូល​ ​ក្រុម​លេខ ២១០ ​(FIFA Ranking)

  • 2019-10-14 02:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ UEFA Euro 2020 ស្ថិត​នៅ​ពូល​មរណៈ​(ពូល I) ដែល​ប៉ះ​សុទ្ធ​ក្រុម​ខ្លាំង​អឺរ៉ុប​មាន រុស្សី ស្កុតឡែន ស៊ីប កាហ្សាកស្ថាន និងបែលហ្សិក។ គិតត្រឹមវគ្គនេះ ​ឆ្លង​កាត់​ ៨ ​ប្រកួត​(វិលជុំ) ​ក្រុម​សាធារណរដ្ឋ​សាន់​ម៉ារីណូធ្លាយ​ ៤៣ គ្រាប់​គ្មាន​សូម្បី​មួយ​ពិន្ទុ​ក្នុង​ពូល។

ក្រុមសាធារណរដ្ឋ​សាន់​ម៉ារីណូ

ប្រកួតទាំង ៨ នោះគឺ សាន់ម៉ារីណូ ប៉ះ ស៊ីប ចាញ់(០-៥) ប៉ះស្កុតឡែន ចាញ់(០-២) ប៉ះរុស្ស៊ីចាញ់ (០-៩) ប៉ះកាហ្សាកស្ថានចាញ់ (០-៤) ប៉ះបែលហ្សិកចាញ់ (០-៤) ប៉ះស៊ីបចាញ់ (០-៤) ប៉ះបែលហ្សិកចាញ់ (០-៩) ប៉ះប៉ះស្កុតឡែន ចាញ់(០-៦)។

យោងតាមស្ថិតិប្រកួតក្រុម​លេខ ២១០ ​(FIFA Ranking) មួយ​នេះ​អាច​និយាយ​បាន​ថា ជា​ក្រុម​ប្រទេស​ខ្សោយ​ជាងគេ​បំផុត​មួយ​នៅ​អឺរ៉ុប ​ដោយ​ស្ថិតិ​នៃ​ការ​ប្រកួត​គឺ​មាន​ធ្លាយ​គ្រាប់​ច្រើន ហើយ​ក៏​មាន​ភាគរយ​ឈ្នះ​តិច​បំផុត​ដែរ​​ក្នុង​ការ​ប្រកួត​នានា ​សូម្បី​តែ​ប្រកួត​មិត្តភាព៕

សាន់ម៉ារីណូ កាលប៉ះ បែលហ្សិក

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

;