អានហើយក្តៅចិត្តពេក! ប្រធានាធិបតីតួកគី បោះចោលសំបុត្រលោកត្រាំ ក្នុងធុងសំរាម
- 2019-10-18 02:23:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានហើយក្តៅចិត្តពេក! ប្រធានាធិបតីតួកគី បោះចោលសំបុត្រលោកត្រាំ ក្នុងធុងសំរាម
ចន្លោះមិនឃើញ
លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានបោះចោលសំបុត្ររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងធុងសំរាម។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
ក្នុងសំបុត្រដែលលោកត្រាំផ្ញើឱ្យប្រធានាធិបតីតួកគី ចុះកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ គឺមានការសរសេរស្តីបន្ទោសធ្ងន់ៗ មិនតែប៉ុណ្ណោះលោកត្រាំបានប្រើពាក្យមិនសមរម្យទៀតផង ពាក់ព័ន្ធនឹងការវាយប្រហាររបស់កងទ័ពតួកគី ទៅលើក្រុមឃឺដ។
ចុចអានបន្ថែម៖ ឃើញសំបុត្ររបស់លោកត្រាំហើយ ប្រធានាធិបតីតួកគី នឹងចុកចាប់
លោក ដូណាល់ ត្រាំ តែងតែអំពាវនាវកុំឱ្យតួកគី វាយលុកទៅកងកម្លាំងឃឺដ តែប្រធានាធិបតីតួកគី មិនខ្វល់នឹងសំណើនេះឡើយ។ បច្ចុប្បន្ន អនុប្រធានាធិបតីអាមេរិក លោក Mike Pence កំពុងស្ថិតនៅក្រុងអង់ការ៉ា ប្រទេសតួកគី ហើយដើម្បីជំរុញការឈប់បាញ់នេះ៕