អតីត​ប្រធានាធិបតី​អាមេរិក​មួយ​រូប ធ្លាប់​ផ្ញើ​សំបុត្រ​ទៅ​មេដឹកនាំ​ប្រទេស​ដទៃ ដោយ​ប្រើពាក្យ​ឈ្លើយ​ជាង​លោក​ត្រាំ​ទៀត

  • 2019-10-21 02:41:58
  • ចំនួនមតិ 6 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ


បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ផ្ញើសំបុត្រ​ប្រើប្រាស់​ពាក្យ​ធ្ងន់ៗ​មិន​សមរម្យ​ស្តី​បន្ទោស​ប្រធានាធិបតី​តួកគី​កាលពី​ពេលថ្មីៗ​នេះ លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏​ស្រាប់​តែបង្ហោះ​សំបុត្រ​មួយ​ផងដែរ​របស់​អតីត​ប្រធានាធិបតី​អាមេរិក លោក ចន កេននីឌី ដែល​ផ្ញើរទៅលោកគ្រូសឆេវ អតីតមេដឹកនាំ​សហភាពសូវៀត កាលពីឆ្នាំ​១៩៦២។

ក្នុង​លិខិតនោះ លោក កេននីឌី បាន​សរសេរយ៉ាងដូច្នេះថា៖ «កុំគ្រាន់តែធ្វើជាពងក្តមួយ អូខេ? យកមីស៊ីលរបស់​អ្នក​ចេញពីគុយបា។ គ្រប់​គ្នានឹង​និយាយថា ជយោ! គ្រូសឆេវ អ្នក​គឺជាមេដឹកនាំ​ដ៏ល្អបំផុត។ ប៉ុន្តែ​ប្រសិន​បើអ្នកធ្វើអ៊ីចឹង​ទេ គ្រប់គ្នានឹង​ហៅ​ប្រទេស​សំរាម​របស់​អ្នក​ថាជា ជំងឺសូវៀត»។

គួររំលឹក​ថា ក្នុង​សំបុត្រ​ដែល​លោក ដូណាល់ ត្រាំ ផ្ញើទៅប្រធានាធិបតីតួកគី ចុះកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៩ បាន​សរសេរ​យ៉ាងដូច្នេះថា៖

«អ្នក​មិនចង់​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់មនុស្ស​រាប់ម៉ឺននាក់ ហើយ​ខ្ញុំ​មិនចង់​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​តួកគីឡើយ»។

«ខ្ញុំ​បាន​ធ្វើ​ការយ៉ាងលំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​អ្នក។ កុំធ្វើឱ្យ​ពិភពលោក​ធ្លាក់ចុះ។ អ្នកនឹង​អាច​ធ្វើការដោះស្រាយ​បាន​យ៉ាងល្អ។ មេបញ្ជាការ Mazloum (មេដឹកនាំយោធាឃឺដ) មាន​ឆន្ទៈ​ចង់​ចរចា​ជាមួយ​អ្នក ហើយ​គាត់​នឹង​ធ្វើសម្បទាន​នូវអ្វី​ដែលពួកគេ​មិនដែល​ធ្វើពីមុនមកឡើយ»។

«ប្រវត្តិសាស្រ្ត​នឹង​សរសេរពី​អ្នកនូវរឿងល្អៗ ​ប្រសិន​បើ​អ្នក​ដោះស្រាយ​បាននូវបញ្ហានេះ ដោយ​មធ្យោបាយត្រឹមត្រូវ និង​មនុស្សធម៌។ កុំធ្វើជាមនុស្សអាក្រក់ កុំធ្វើជាមនុស្សឆ្កួត»៕

ចុចអាន៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

;