ចេញ​បេក្ខភាព​ Ballon d'Or 2019 ទាំង ៣០រូប គ្មាន​ឈ្មោះ​ម្ចាស់​ពាន​ឆ្នាំចាស់

  • 2019-10-22 04:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បេក្ខភាព​ទាំង ៣០រូប ដណ្ដើម​ពាន​រង្វាន់ Ballon d'Or ឆ្នាំ២០១៩ របស់ទស្សនាវដ្ដី France Football ត្រូវ​បាន​បញ្ចេញ​ឲ្យដឹងហើយ។ ក្នុង​ចំណោម​បេក្ខភាព​ទាំង ៣០រូបនោះ មាន​កីឡាករ​សញ្ជាតិ​ហូឡង់ច្រើន​ជាងគេ ពោល​គឺចំនួន ៥នាក់ តាមពីក្រោយ​ដោយបារាំង (៤) ព័រទុយហ្គាល់ (៣) និងប្រេស៊ីល (៣)។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមិនមានឈ្មោះម្ចាស់​ពាន​ឆ្នាំចាស់ Luka Modrid នោះទេ។

ពាន Ballon d'Or (រូបភាពពីហ្វេសប៊ុក UEFA Champions League)
បេក្ខភាព​ទាំង ៣០រូប មានដូចខាងក្រោម៖

Cristiano Ronaldo (ព័រទុយហ្គាល់, Juventus), Lionel Messi (អាហ្សង់ទីន, Barcelona), Virgil van Dijk (ហូឡង់, Liverpool) Sadio Mane (សេណេហ្គាល់, Liverpool), Sergio Aguero (អាហ្សង់ទីន, Manchester City)

Frenkie de Jong (ហូឡង់, Barcelona), Hugo Lloris (បារាំង, Tottenham Hotspur), Dusan Tadic (ស៊ែប, Ajax), Kylian Mbappe (បារាំង, PSG), Trent Alexander-Arnold (អង់គ្លេស, Liverpool),

Donny van de Beek (ហូឡង់, Ajax), Pierre-Emerick Aubameyang (ហ្គាបុង, Arsenal), Marc-André ter Stegen (អាល្លឺម៉ង់, Barcelona), Alisson (ប្រេស៊ីល, Liverpool), Matthijs de Ligt (ហូឡង់, Juventus),

Karim Benzema (បារាំង, Real Madrid), Georginio Wijnaldum (ហូឡង់, Liverpool), Bernardo Silva (ព័រទុយហ្គាល់, Manchester City), Heung-min Son (កូរ៉េខាងត្បូង, Tottenham Hotspur), Robert Lewandowski (ប៉ូឡូញ, Bayern Munich),

Roberto Firmino (ប្រេស៊ីល, Liverpool), Kevin De Bruyne (បែលហ្ស៊ិក, Manchester City), Antoine Griezmann (បារាំង, Real Madrid), Eden Hazard (បែលហ្សិក, Real Madrid), Joao Felix (ព័រទុយហ្គាល់, Atletico Madrid),

Kalidou Koulibaly (សេណាហ្គាល់, Napoli), Riyad Mahrez (អាល់ហ្សេរី, Manchester City), Marquinhos (ប្រេស៊ីល, PSG), Mo Salah (អេហ្ស៊ីប, Liverpool) និង Raheem Sterling (អង់គ្លេស, Manchester City)។

អ្នកកាសែត ១៧៦រូប ដែលត្រូវ​បាន​ជ្រើសរើស​ដោយទស្សនាវដ្ដី France Football គឺជា​អ្នកបោះឆ្នោត​សម្រេច។ អ្នកកាសែត​ម្នាក់ៗ នឹងជ្រើសរើស​បេក្ខភាព ៥រូប ដោយជម្រើសទី១ ទទួលបាន ៦ពិន្ទុ, ជម្រើសទី២ ទទួលបាន ៤ពិន្ទុ, ជម្រើសទី៣ ទទួលបាន ៣ពិន្ទុ ជម្រើសទី៤ ទទួលបាន ២ពិន្ទុ និងជម្រើសទី៥ ទទួលបាន ១ពិន្ទុ។

បេក្ខភាព​ដែលឈ្នះ (ទទួលពិន្ទុច្រើនជាងគេ) នឹងត្រូវប្រកាសឲ្យដឹង​នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងប៉ារីស ប្រទេស​បារាំង៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;