Lewandowski ជាប់​កំណត់​ត្រា​ល្អ​មួយ​ក្រោយ​រក​បាន ២ គ្រាប់​បន្ថែម​ទៀត(វីដេអូ)

  • 2019-10-23 02:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល UCL យប់​មិញ​នេះ​ នៅពូល B ក្រុម​អាល្លឺម៉ង់ Bayern Munich បាន​យក​ឈ្នះ​ក្រុម​មក​ពី​ក្រិកOlympiacos ៣-២។ ក្នុង​នោះ​ដែរ​ កីឡាករ​ប៉ូឡូញ​ Robert Lewandowski ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​និង​មួយ​គ្រាប់​ជ័យ​ជម្នះ​របស់ Corentin Tolisso ជួយ​ឲ្យ​ក្រុម​ឈរ​លេខ ១ ក្នុង​ពូល (ឈ្នះទាំង ៣ ប្រកួត​បាន ៩ ពិន្ទុ)។

Robert Lewandowski ក្រោយរកបាន ២ គ្រាប់យប់មិញ /twitter
ក្រោយរកបានគ្រាប់បាល់បន្ថែមបែបនេះ Lewandowski រំកិលខ្លួនមកឈរលេខ ៥ ក្លាយជាកីឡាកររកបានគ្រាប់ច្រើនជាងគេនៅក្របខណ្ឌ UEFA Champions League គឺ ៥៨ គ្រាប់(បង្ហាញខ្លួនសរុប ៨៣ ដង)។ ចំណែកលេខ ៤ កីឡាករ Karim Benzema ៦០ គ្រាប់ អ្នកលេខ ៣ Raul អតីតខ្សែប្រយុទ្ធ Real Madrid រកបាន ៧១ គ្រាប់ ចំណែកអ្នកលេខ ២ គឺ Lionel Messi រកបាន ១១២ គ្រាប់និងអ្នកលេខ ១ គឺ Cristiano Ronaldo រកបាន ១២៧ គ្រាប់។

សូមទស្សនាវីដេអូខាងក្រោម៖

នៅឆ្នាំ ២០១៩ នេះរូប​គេ ក៏កំពុងធ្វើព្យុះភ្លៀងខ្លាំងណាស់ ដោយបង្ហាញ ៣៦ ប្រកួតរកបាន ៣៦ គ្រាប់ ឈរលើគេក្នុងចំណោមខ្សែប្រយុទ្ធនៅលីគកំពូលទាំង ៥។ សម្រាប់ក្នុងលីគវិញ ៨ ប្រកួតបើករដូវកាល ម្ចាស់អាវលេខ ៩ ក្លាយ​ជា​កីឡាករ Bundesliga ដំបូង​គេ ដែល​រកបានលើស ១០គ្រាប់ (បច្ចុប្បន្ន ១២ គ្រាប់) ហើយជួយឲ្យ Bayern ឈរលេខ ៣ មាន ១៥ ពិន្ទុចាញ់ក្រុមកំពូលតារាងតែ ១ ប៉ុណ្ណោះ៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;