ប្រមុខការពារជាតិកម្ពុជា រិះគន់ប្រទេសមហាអំណាចដែលប្រើឥទ្ធិពលគាបសង្កត់ប្រទេសតូច
- 2019-10-24 02:00:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រមុខការពារជាតិកម្ពុជា រិះគន់ប្រទេសមហាអំណាចដែលប្រើឥទ្ធិពលគាបសង្កត់ប្រទេសតូច
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់បានថ្លែងនៅក្នុងវេទិកាយោធាសៀងសានក្នុងប្រទេសចិនថាភាពចាំបាច់ដើម្បីរក្សាសន្តិភាពពិភពលោក គឺការធ្វើយ៉ាងណាអោយប្រទេសមហាអំណាចមានតុល្យ ភាពរវាងគ្នា។ សម្តេចពិជ័យសេនាទៀបាញ់ បានមានប្រសាសន៍រិះគន់ចំពោះប្រទេសធំខ្លះ ដែលបានប្រើឥទ្ធិពល គាបសង្កត់ប្រទេសតូចនិងមធ្យមដើម្បីឲ្យលះបង់ផលប្រយោជន៍ជាតិរបស់គេដើម្បីតែបុព្វហេតុសន្តិភាពរវាងប្រទេសមហាអំណាច។
វេទិកាយោធាសៀងសាន ដែលសម្តេចពិជ័យសេនាទៀបាញ់ បានចូលរួមក្នុងក្រុងប៉េកាំង នាពេលនេះ គឺជាវេទិកាចូលរួមដោយថ្នាក់រដ្ឋមន្ត្រី ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ និងក្រុមជំនាញប្រឹក្សាយោ ធា កំពូលពីចំនួនប្រមាណ ១០០ប្រទេស។
សហរដ្ឋអាមេរិក បានបញ្ជួនឧបការីរងរដ្ឋមន្ត្រីការពារជាតិលោក Chad Sbragia ក្នុងការចូលរួមវេទិកាយោធាក្នុងប្រទេសចិននោះ។ វេទិកាសៀងសានរវាងពីថ្ងៃទៅ ២១ដល់ ២២តុលា បានផ្តោតលើប្រធានបទ«ផលប្រយោជន៍ នៃ រាល់បណ្តាប្រទេសតូច ប្រទេសមធ្យម និងសន្តិសុខរួម» ។ សម្ដេចពិជ័យសេនាបានថ្លែងបន្តថា ពិភពលោកសព្វថ្ងៃ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងពឹងពាក់គ្នាទៅវិញទៅ មក និងគ្មានប្រទេសណាដែលអាចរស់នៅម្នាក់ឯង ដោយគ្មានការទាក់ទងជាមួយពិភពខាងក្រៅឡើយ។
សម្តេចពិជ័យសេនាបានថ្លែងកត់សម្គាល់ថា ការបើកចំហទៅកាន់ពិភពលោកខាងក្រៅ ដើម្បីការប្រាស្រ័យទាក់ទងគ្នានោះ គេនឹងត្រូវរងឥទ្ធិពលពីទង្វើនៃប្រទេសដទៃ ដោយគ្រាន់តែមានតិចឬច្រើនប៉ុណ្ណោះ។ ក្នុងសុន្ទរកថាដដែល នោះផងទៀត រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានលើកឡើងអំពីទំនាក់ ទំនង ជាវិចារវិទ្យាក្នុងទំនាក់ ទំនងអន្តរជាតិ។សម្តេចពិជ័យសេនា ទៀ បាញ់ បានដាក់សំណួរក្នុងពេលនោះថានៅពេល ផលប្រយោជន៍ជាតិមានទំនាស់នឹងគោលការណ៍សីលធម៌អន្តរជាតិ តើមួយណាគួរមានអាទិភាពជាង?
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជាបានផ្តល់ចម្លើយលើបញ្ហានេះវិញថា បើយកល្អ គេគួរមានទាំង២ ប៉ុន្តែតថភាព គឺផ្សេង ពីទ្រឹស្តី។ សម្តេច ក៏បានលើកឡើងនូវករណីផ្ទាល់របស់កម្ពុជា បើទោះបីជារាជរដ្ឋា ភិបាល បានប្រឹង ប្រែងធ្វើគ្រប់យ៉ាង ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងជាតិខ្លួនក៏ដោយ ក៏កម្ពុជានៅតែទទួល រងសម្ពាធពីប្រ ទេសមួយចំនួន ដែលរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ៕