ខេត្តក្រចេះ ចាប់ផ្ដើមប្រារព្វទិវាសត្វផ្សោតទន្លេមេគង្គ ពីថ្ងៃនេះហើយ
- 2019-10-25 01:12:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តក្រចេះ ចាប់ផ្ដើមប្រារព្វទិវាសត្វផ្សោតទន្លេមេគង្គ ពីថ្ងៃនេះហើយ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តក្រចេះ សហការជាមួយរដ្ឋបាលជលផល មន្ទីរទេសចរណ៍ខេត្ត មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងអង្គការ WWF គ្រោងរៀបចំ “ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩” ក្រោមប្រធានបទ “កើនផ្សោត កើនទេសចរ កើនជីវភាព” ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែតុលា ឆ្នាំ២០១៩ នៅក្រុងក្រចេះ ខេត្តក្រចេះ។
ការរៀបចំទិវាសត្វផ្សោតទន្លេមេគង្គនេះ រៀបចំឡើងដោយចូលរួមអបអរសារទរទិវាសត្វផ្សោតពិភពលោក (World Dolphin Day) ដែលតែងតែប្រារព្វនៅថ្ងៃទី៣០ ខែតុលា រៀងរាល់ឆ្នាំ និងសំដៅលើកកម្ពស់កិច្ចការងារអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជាសត្វកម្ររបស់ពិភពលោក តាមរយៈការអភិវឌ្ឍឲ្យទៅជា ផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងមាននិរន្តរភាពទាំងលក្ខណៈជីវសាស្ត្ររបស់សត្វផ្សោត និងកំណើន ទេសចរ។
ទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៩ នឹងរៀបចំរយៈពេល ០៣ថ្ងៃ ដោយមានរៀបចំកម្មវិធីប្រគុំតន្ត្រី តាំងពិព័រណ៌ផលិតផលក្នុងស្រុក កម្មវិធីរត់ប្រណាំង ជិះកង់ ដាំដើមឈើ បោះតង់ ការសម្អាតក្រុង ការទស្សនាសត្វផ្សោត និងរមណីយដ្ឋាននានា ការប្រឡងប្រជែងគំនូរ និងការប្រកួតញ៉ាំក្រឡាន និងក្រូចថ្លុងជាដើម៕