ធ្លាប់បាក់ជើងទាំង ២ តស៊ូក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រអាចប្រណាំងដល់ ៤០០ ដង
- 2019-10-30 03:49:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់បាក់ជើងទាំង ២ តស៊ូក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រអាចប្រណាំងដល់ ៤០០ ដង
ចន្លោះមិនឃើញ
Valentino Rossi ជាកីឡាករប្រណាំងម៉ូតូលំដាប់ពិភពលោកម្នាក់ ដែលឈានដល់វ័យ ៤០ ឆ្នាំទៅហើយ ប៉ុន្តែនៅតែអាចកាន់ចង្កូតម៉ូតូប្រណាំងបានយ៉ាងល្អជាមួយនឹងការបញ្ចប់ទីបានចំណាត់ថ្នាក់ល្អប្រសើរជារឿយៗនៅលើទីលានទាំង ២០ ក្នុងក្របខណ្ឌ Motorcycle Grand Prix។
-Valentino Rossi ចូលប្រណាំងបាន ៤០០ ដងស្មើនឹង ៤២,៥% នៃការប្រជែងពាន Grand Prix លើសកីឡាករផ្សេងៗទាំងអស់ ក្នុងប្រវត្តិ ៧០ ឆ្នាំកន្លងមកនេះ។
-ជាប់ជាកីឡាករទី ៣ ក្នុងប្រវត្តិ MotorGP ដែលអាចប្រកួតឈ្នះការប្រណាំងបាន ១១៥ ដងជាមួយនិងពិន្ទុជាមធ្យមខ្ពស់បំផុត ៣៥៣ (គិតគ្រប់លំដាប់ថ្នាក់ Class 1, Class 2, Class 3 និង Premier Class)។
-ជាប់ជាកីឡាករតែម្នាក់គត់ ដែលអាចឈ្នះជើងឯកពិភពលោកតាំងពីកម្រិត ១២៥ សេសេ ២៥០ សេសេ និង ១០០០សេសេ(MotorGP) សរុប ៩ លើក។
-ធ្លាប់ភ្លាត់ស្នៀតដួលបាក់ជើងទាំង ២ ពេលប្រកួតនៅឆ្នាំ ២០១៧ ប៉ុន្តែចាយពេលព្យាបាលតែ ២១ ថ្ងៃប៉ុណ្ណោះ អាចចូលប្រកួតបាននៅទីលាន AragonGP ប្រទេសអេស្ប៉ាញ ហើយយកបានចំណាត់ថ្នាក់លេខ ៥។
-ធ្លាប់ឈ្នះការប្រណាំង ៨ ដងច្រើនជាងគេនៅទីលានប្រទេសអូស្ត្រាលីទាំង Philip Island និង Melborne ៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖
អត្ថបទទាក់ទង៖