អ្នកប្រើ iPhone 5 មានពេល ២ ថ្ងៃទៀតប៉ុណ្ណោះ ប្រយ័ត្នប្រើអ៊ីនធឺណិតលែងបាន

  • 2019-11-01 02:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ពេល​ថ្មីៗ​នេះ​ Apple បាន​ផ្ញើ​សារ​ទៅ​កាន់​ម្ចាស់ iPhone 5 ថា​ទូរសព្ទ​របស់​ពួក​គេ​ត្រូវ​តែ​អាប់ដេត​ទៅ​កាន់ iOS 10.3.4 មុន​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា។ ប្រសិន​បើ​មិន​អាប់ដេត​ទាន់​ពេល​ទេ វា​នឹង​មិន​អាច​ភ្ជាប់​​អ៊ីនធឺណិត​បាន​​នោះ​ទេ ហើយ​សូម្បី​ iCloud និង App Store ក៏​មិន​ដំណើរ​ការ​ដែរ។

នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ការ​អាប់ដេត​តាម​រយៈ​អ៊ីនធឺណិត និង​ Backup តាម​ iCloud នឹង​មិន​អាច​ធ្វើ​បាន​ទៀត​នោះ​ទេ ដោយ​សារ​តែ​ទូរសព្ទ​មិន​​អាច​ភ្ជាប់​ទៅ​ Network បាន។ ក្នុង​ករណី​នេះ អ្នក​ត្រូវ​ភ្ជាប់​ទូរសព្ទ​ជា​មួយ​កុំព្យូទ័រ និង​ធ្វើ​ការ Restore តាម​រយៈ​កម្មវិធី iTunes លើ​កុំព្យូទ័រ Windows ឬ Mac។

គួរ​ដឹង​ថា​ក្រៅ​ពី​ iPhone 5 ឧបករណ៍​ដទៃ​ដូច​ជា iPhone 4s, iPad 2, iPad មាន​អេក្រង់ Retina និង​ iPad ជំនាន់​ទី​បួន ក៏​ត្រូវ​ធ្វើ​ការ​អាប់ដេត​ដែរ ប៉ុន្តែ​ iPhone 5 គឺ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង។ បញ្ជាក់​ថា​បញ្ហា​ដែល Apple អះអាង​គឺ​ទាក់ទង​នឹង​ប្រព័ន្ធ GPS៕​​

ចុចអាន ៖ អ្នកនៅប្រើ iPhone 5 ត្រូវអាប់ដេត iOS ជាបន្ទាន់ បើចង់ប្រើតទៀត

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;