ទស្សនាវីដេអូទាត់ពាក់កណ្ដាលតារាងចូលទីរវាងក្រុមខ្លាជំទង់ម៉ាឡេ ទល់នឹងគោព្រៃកម្ពុជា
- 2019-11-03 05:02:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូទាត់ពាក់កណ្ដាលតារាងចូលទីរវាងក្រុមខ្លាជំទង់ម៉ាឡេ ទល់នឹងគោព្រៃកម្ពុជា
ចន្លោះមិនឃើញ
ក្នុងថ្ងៃបើកការប្រកួតវគ្គជម្រុះ AFC U-19 Championship 2020 ពូល G ដែលទើបនឹងបញ្ចប់ទៅយប់មិញនេះ ក្រុមម្ចាស់ផ្ទះកម្ពុជា មិនអាចវាយបកតាមស្មើម៉ាឡេស៊ីដែលនៅសល់គ្នាត្រឹម ៩ នាក់លើទីលាន ពោលគឺចាញ់ក្នុងលទ្ធផល ៤-៥។
ក្រុមកម្ពុជា ក៏មានឱកាសវាយបកបាន ៤ គ្រាប់វិញដោយបាល់ Free-kick យ៉ាងល្អចេញពីជើងខ្សែបម្រើ(លេខ ២៣) មិត សាមើយនិងគ្រាប់ទី ២ ចេញពីខ្សែការពារ(លេខ ១៦) ជា សុខម៉េងឆ្កឹះផុតអ្នកចាំទី តែគូរឲ្យសោកស្ដាយគ្រាប់ទី ៤ របស់ម៉ាឡេស៊ីទាត់ចូលតាំងពីពាក់កណ្ដាលតារាង និងគ្រាប់ទី ៥ ញាក់ផុតស៊ុតចូលប្រឡោះជើងអ្នកចាំទីកម្ពុជា ថា ច័ន្ទឬទ្ធី ឯគ្រាប់ទី ៣ របស់កម្ពុជាទាត់ដោយខ្សែការពារ(លេខ ២) រី លាភផេង និងគ្រាប់ទី ៤ តែតបញ្ចូលទីដោយ សឿត ណាវ៉ា ក៏ជាខ្សែការពារពាក់អាវ(លេខ ៤)។ ចប់ការប្រកួត U19 ម៉ាឡេស៊ីយកបាន ៣ ពិន្ទុពី U19 កម្ពុជា។ ខណៈដែលនៅជុំទី ១ ក្នុងពូល G ម៉ាឡេស៊ីនិងប្រ៊ុយណេ ឈរលេខ១ មាន ៣ពិន្ទុដូចគ្នា៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖